ឯកឧត្តម ហួត ហាក់ អញ្ជើញទស្សនា និងពិនិត្យស្ថានភាពជាក់ស្តែងនៅចម្ការតាខ្នា ដែលជាផលិតផលទេសចរណ៍ថ្មីៗ ផ្សារភ្ជាប់ធម្មជាតិ!
រដ្ឋមន្ត្រីទេសចរណ៍ ហួត ហាក់ បានទៅចម្ការតាខ្នា ខេត្តកំពង់ធំ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីពិនិត្យផលិតផលទេសចរណ៍ភ្ជាប់ធម្មជាតិ វប្បធម៌និងកសិកម្ម។ លោកស្តាប់ផែនការគ្រប់គ្រងចម្ការ និងពិនិត្យសក្តានុពលកសិទេសចរណ៍សម្រាប់ភ្ញៀវជាតិនិងអន្តរជាតិ។
ខ្លឹមសារប្រភព
កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញទស្សនា និងពិនិត្យស្ថានភាពជាក់ស្តែងនៅចម្ការតាខ្នា ខេត្តកំពង់ធំ ដោយការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗនេះ បានផ្សារភ្ជាប់ជាមួយធនធានធម្មជាតិ វប្បធម៌ កសិកម្ម គឺជាទិសដៅដ៏សំខាន់ក្នុងការធ្វើពិពិធកម្មផលិតផលទេសចរណ៍របស់កម្ពុជា ដើម្បីបំពេញតម្រូវការរបស់ភ្ញៀវទេសចរដែលចង់ស្វែងរកបទពិសោធន៍ថ្មីៗ និងមានអត្ថន័យ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្តាប់បទបង្ហាញពីអ្នកគ្រប់គ្រងចម្ការ និងអ្នកពាក់ព័ន្ធ អំពីការដាំដុះ ការថែទាំ និងផែនការអភិវឌ្ឍចម្ការតាខ្នា ព្រមទាំងបានពិនិត្យមើលសក្តានុពលនៃការផ្សារភ្ជាប់វិស័យកសិកម្មជាមួយវិស័យទេសចរណ៍ តាមរយៈការបង្កើតបទពិសោធន៍ទេសចរណ៍បែបកសិទេសចរណ៍ (Agri-Tourism) ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕
ប្រភព៖ ក្រសួងទេសចរណ៍
ដោយ៖ ធី លីថូ
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "13023",
"languageVersionId": "5976",
"visibilityVersion": "2",
"versionToken": "a1.ef6ciE0EsrwuV9Hcxz3vS1C9cnmUxdPzHHB0y2XaTI4"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
