ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ពលរដ្ឋពីរភូមិនៅឃុំធ្លកវៀន រីករាយទទួលបានផ្លូវថ្មីប្រវែង ២.៥០០ម៉ែត្រ ជួយសម្រួលការធ្វើដំណើរ និងជំរុញជីវភាពពលរដ្ឋ

ពលរដ្ឋភូមិស្ពានដែកនិងតាំងត្បែង ឃុំធ្លកវៀន ទទួលគម្រោងជួសជុលផ្លូវក្រួសប្រវែង២៥០០ម៉ែត្រ ទទឹង៤,៥ម៉ែត្រ និងដាក់លូ១៥កន្លែង។ គម្រោងប្រើមូលនិធិឃុំឆ្នាំ២០២៦ចំនួន១៨៧៦២៩១០០រៀល ហើយអភិបាលស្រុកអំពាវនាវឱ្យចូលរួមថែផ្លូវ សុខភាពនិងសន្តិសុខមូលដ្ឋាន។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ប្រជាពលរដ្ឋរស់នៅភូមិស្ពានដែក និងភូមិតាំងត្បែង ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង បានសម្តែងការរីករាយ បន្ទាប់ពីទទួលបានគម្រោងជួសជុលផ្លូវក្រាលក្រួសធម្មជាតិ ប្រវែង ២,៥០០ម៉ែត្រ ទទឹង ៤.៥ម៉ែត្រ ព្រមទាំងដាក់លូចំនួន ១៥កន្លែង ដើម្បីសម្រួលការធ្វើដំណើរ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ គម្រោងនេះប្រើប្រាស់មូលនិធិឃុំធ្លកវៀន ឆ្នាំ២០២៦ ក្នុងទឹកប្រាក់សរុប ១៨៧,៦២៩,១០០រៀល និងអនុវត្តដោយក្រុមហ៊ុន លន់ សុឃុន។ ក្នុងឱកាសចុះសួរសុខទុក្ខ និងស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ លោក ឈួន ចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យ បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវឱ្យបានល្អ ដើម្បីប្រើប្រាស់បានយូរអង្វែង។ ជាមួយគ្នានេះ លោកអភិបាលស្រុកក៏បានណែនាំឱ្យយកចិត្តទុកដាក់ថែទាំសុខភាពក្នុងរដូវវស្សា ការពារជំងឺគ្រុនឈាម និងចូលរួមផ្តល់ព័ត៌មានដល់អាជ្ញាធរ ដើម្បីរួមគ្នារក្សាសន្តិសុខ និងសុវត្ថិភាពនៅក្នុងមូលដ្ឋានផងដែរ៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13022",
  "languageVersionId": "5973",
  "visibilityVersion": "2",
  "versionToken": "a1.KJUHYRNePvUOhO7LxXAS1Rf6Ke8cf1MUvssqQviDlhI"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។