ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យការងារក្រុមអ្នកសង្កេតការណ៍អាស៊ាន នៅខេត្តបន្ទាយមានជ័យ

អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីបានទៅខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីស្តាប់វឌ្ឍនភាពការងាររបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន។ សកម្មភាពនេះស្ថិតក្នុងទស្សនកិច្ចផ្លូវការមកកម្ពុជាចាប់ពីថ្ងៃទី៨ដល់១១ ខែកក្កដា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធា។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ខេត្តបន្ទាយមានជ័យ៖ នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នាយឧត្តមសេនីយ៍ តាន់ស្រ៉ី ដាតុ សេរី ហាជី ម៉ាលេក រ៉ាសាក់ ប៊ីន ស៊ុយឡាយម៉ាន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីស្តាប់បទបង្ហាញពីសកម្មភាព និងវឌ្ឍនភាពការងាររបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលកំពុងបំពេញបេសកកម្មនៅក្នុងខេត្ត។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងឱកាសដែលអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី កំពុងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងជំរុញទំនាក់ទំនងដ៏ល្អរវាងកងទ័ពនៃប្រទេសទាំងពីរ៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13019",
  "languageVersionId": "5964",
  "visibilityVersion": "2",
  "versionToken": "a1.C-PENPZ2IYIjTSq8dEJqIRzLpLach_TB6UidOOFbe6k"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។