កម្ពុជាបញ្ជូនជនជាតិថៃ ៧៩នាក់ត្រឡប់ទៅប្រទេសវិញ ក្រោយជាប់ពាក់ព័ន្ធបទល្មើសអនឡាញ និងឆ្លងដែនខុសច្បាប់
កម្ពុជាបញ្ជូនជនជាតិថៃ៧៩នាក់ ក្នុងនោះស្រី៣៤នាក់ ត្រឡប់តាមច្រកប៉ោយប៉ែតថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។ មន្ត្រីបញ្ជាក់ថា មាន៤០នាក់ពាក់ព័ន្ធអនឡាញស្គេម ៣០នាក់ឆ្លងដែនខុសច្បាប់ និង៩នាក់បញ្ចប់ទោស ហើយមានការបិទទិដ្ឋាការ៣ឆ្នាំឬ៥ឆ្នាំ។
ខ្លឹមសារប្រភព
នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ អាជ្ញាធរកម្ពុជា បានបញ្ជូនជនជាតិថៃចំនួន ៧៩នាក់ (ស្រី៣៤នាក់) ត្រឡប់ទៅប្រទេសថៃវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បន្ទាប់ពីពាក់ព័ន្ធនឹងបទល្មើសផ្សេងៗដែលបានប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជា។
ពិធីប្រគល់ជនជាតិថៃទៅអាជ្ញាធរថៃ បានធ្វើឡើងនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយមានការចូលរួមពីឯកឧត្តម ប៉ានខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលអន្តោប្រវេសន៍ នគរបាលខេត្តបន្ទាយមានជ័យ អាជ្ញាធរក្រុងប៉ោយប៉ែត និងស្ថាប័នពាក់ព័ន្ធ។
លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានឱ្យដឹងថា ជនជាតិថៃទាំង ៧៩នាក់នេះ រួមមាន៖
១៖ បទល្មើសអនឡាញស្គេមចំនួន៤០នាក់, ២៖ បទល្មើសលួចឆ្លងដែនដោយខុសច្បាប់ចំនួន៣០នាក់, ៣៖ អនុវត្តទោសបញ្ចប់ចំនួន៩នាក់ ក្នុងនោះមានត្រូវបានបិទទិដ្ឋាការរយៈពេល៥ឆ្នាំ ចំនួន៣៩នាក់ និងរយៈពេល៣ឆ្នាំ ចំនួន៤០នាក់។
លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន បញ្ជាក់ថា ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជា បើកយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) មក អាជ្ញាធរកម្ពុជាបានបញ្ជូនជនជាតិថៃដែលពាក់ព័ន្ធបទល្មើស ត្រឡប់ទៅប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ជិត ៨០០នាក់ រួចមកហើយ ដែលបង្ហាញពីការបន្តអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន៕
ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "12867",
"languageVersionId": "5756",
"visibilityVersion": "2",
"versionToken": "a1.vWTtvaDcHuPybPGLuWIOPjg9XQ-WkmfBJP1GoOLgAC8"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
