ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ដំណឹងល្អ! ពលរដ្ឋខ្មែរចំណាកស្រុកនៅភ្នំពេញ អាចធ្វើ ឬបន្តសុពលភាពអត្តសញ្ញាណបណ្ណបានកាន់តែងាយស្រួល

មន្ត្រីនគរបាលបញ្ជាក់នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ថា ពលរដ្ឋខ្មែរចំណាកស្រុកស្នាក់នៅភ្នំពេញអាចស្នើធ្វើអត្តសញ្ញាណបណ្ណលើកដំបូង ឬបន្តក្នុងករណីអស់សុពលភាព បាត់ ឬខូច នៅស្នងការដ្ឋាននគរបាលរាជធានី។ មានសេវាបន្ថែមនៅ AEON Mall ២ និង៣ ព្រមទាំងនាយកដ្ឋានអត្តសញ្ញាណបណ្ណ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ប្រជាពលរដ្ឋខ្មែរចំណាកស្រុកទាំងពីរភេទ ដែលកំពុងស្នាក់នៅក្នុងរាជធានីភ្នំពេញ អាចទៅស្នើសុំធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរលើកដំបូង ឬបន្តសុពលភាពអត្តសញ្ញាណបណ្ណ ក្នុងករណីអស់សុពលភាព បាត់បង់ ឬខូចខាត បាននៅការិយាល័យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីនគរបាល នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។ ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវា និងសម្រួលដល់ប្រជាពលរដ្ឋចំណាកស្រុក ការផ្តល់សេវាធ្វើ និងបន្តសុពលភាពអត្តសញ្ញាណបណ្ណ ក៏មាននៅទីតាំងបន្ថែមរួមមាន ផ្សារទំនើបអ៊ីអន ម៉ល ២, ផ្សារទំនើបអ៊ីអន ម៉ល ៣ និងនាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។ សម្រាប់ព័ត៌មានលម្អិត ឬការសាកសួរបន្ថែម ប្រជាពលរដ្ឋអាចទំនាក់ទំនងតាមលេខទូរស័ព្ទ៖ ០១២ ៦៩៨ ៧៧៧, ០៧៧ ៧៦៦ ៩៩៩ និង ០៨៦ ២១០ ១៤៧៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "12866",
  "languageVersionId": "5753",
  "visibilityVersion": "2",
  "versionToken": "a1.yAOubB_Zi40yKFyd21GKgpBw2i0A2aDk3SPQSrkdbnk"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។