ប្រជាពលរដ្ឋខ្មែរចំណាកស្រុកទាំងពីរភេទ ដែលកំពុងស្នាក់នៅក្នុងរាជធានីភ្នំពេញ អាចទៅស្នើសុំធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរលើកដំបូង ឬបន្តសុពលភាពអត្តសញ្ញាណបណ្ណ ក្នុងករណីអស់សុពលភាព បាត់បង់ ឬខូចខាត បាននៅការិយាល័យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីនគរបាល នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។
ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវា និងសម្រួលដល់ប្រជាពលរដ្ឋចំណាកស្រុក ការផ្តល់សេវាធ្វើ និងបន្តសុពលភាពអត្តសញ្ញាណបណ្ណ ក៏មាននៅទីតាំងបន្ថែមរួមមាន ផ្សារទំនើបអ៊ីអន ម៉ល ២, ផ្សារទំនើបអ៊ីអន ម៉ល ៣ និងនាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។
សម្រាប់ព័ត៌មានលម្អិត ឬការសាកសួរបន្ថែម ប្រជាពលរដ្ឋអាចទំនាក់ទំនងតាមលេខទូរស័ព្ទ៖ ០១២ ៦៩៨ ៧៧៧, ០៧៧ ៧៦៦ ៩៩៩ និង ០៨៦ ២១០ ១៤៧៕
ដោយ៖ ប៉ៃ សុឃីម







