ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ជំនន់ទឹកភ្លៀង!!អាជ្ញាធរស្រុករតនមណ្ឌលបើកទ្វារទឹកទំនប់សេកសក៣ទ្វារនិងឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់

រដ្ឋបាលស្រុករតនមណ្ឌលជូនដំណឹងថា នៅម៉ោង៦:១០ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ទឹកស្ទឹងបានកើនឡើងដោយភ្លៀងបន្តធ្លាក់។ អាជ្ញាធរបើកទ្វារទឹកទំនប់សេកសក៣ទ្វារ ដោយលើកកម្ពស់១ម៉ែត្រ និងឱ្យប្រជាពលរដ្ឋត្រៀមទៅទីទួលសុវត្ថិភាព ប្រសិនបើទឹកបន្តឡើង។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

គិតត្រឹមម៉ោង ៦និង១០នាទីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ស្ថានភាពទឹកស្ទឹងក្នុងស្រុករតនមណ្ឌលមានការកើនឡើង ដោយសារជំនន់ទឹកភ្លៀងបន្តបង្អុរធ្លាក់ជាបន្តបន្ទាប់។ ករណីនេះ អាជ្ញាធរបានសម្រេចបើកទ្វារទឹកនៃទំនប់ពហុបំណងបាត់ដំបង (សេកសក) ចំនួន ៣ទ្វារ ដោយលើកកម្ពស់ទ្វារទឹក ១ម៉ែត្រ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុករតនមណ្ឌល ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៣ ខែកក្កដា។ ទន្ទឹមនឹងការជូនដំណឹងនេះ រដ្ឋបាលស្រុករតនមណ្ឌល បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បន្តតាមដានព័ត៌មានជាប្រចាំ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពមនុស្សចាស់ កុមារ និងទ្រព្យសម្បត្តិ ព្រមទាំងជៀសវាងការចុះលេងទឹក ឬឆ្លងកាត់តំបន់ដែលមានចរន្តទឹកហូរខ្លាំង។ ជាមួយគ្នានេះ អាជ្ញាធរស្រុក ក៏បានឱ្យពលរដ្ឋត្រៀមខ្លួនជាស្រេចក្នុងការផ្លាស់ទីទៅកាន់ទីទួលសុវត្ថិភាព ប្រសិនបើស្ថានភាពទឹកបន្តកើនឡើង៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "12844",
  "languageVersionId": "5689",
  "visibilityVersion": "2",
  "versionToken": "a1.zFyL4x8UwORB4_YFmm_icxkgLyDEdpp_gQ2fPcezXWg"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។