ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ជំនន់ទឹកភ្លៀង!!អាជ្ញាធរស្រុករតនមណ្ឌលបើកទ្វារទឹកទំនប់សេកសក៣ទ្វារនិងឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់

KPS99TV

សេចក្តីសង្ខេប

រដ្ឋបាលស្រុករតនមណ្ឌលជូនដំណឹងថា នៅម៉ោង៦:១០ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ទឹកស្ទឹងបានកើនឡើងដោយភ្លៀងបន្តធ្លាក់។ អាជ្ញាធរបើកទ្វារទឹកទំនប់សេកសក៣ទ្វារ ដោយលើកកម្ពស់១ម៉ែត្រ និងឱ្យប្រជាពលរដ្ឋត្រៀមទៅទីទួលសុវត្ថិភាព ប្រសិនបើទឹកបន្តឡើង។

គិតត្រឹមម៉ោង ៦និង១០នាទីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ស្ថានភាពទឹកស្ទឹងក្នុងស្រុករតនមណ្ឌលមានការកើនឡើង ដោយសារជំនន់ទឹកភ្លៀងបន្តបង្អុរធ្លាក់ជាបន្តបន្ទាប់។ ករណីនេះ អាជ្ញាធរបានសម្រេចបើកទ្វារទឹកនៃទំនប់ពហុបំណងបាត់ដំបង (សេកសក) ចំនួន ៣ទ្វារ ដោយលើកកម្ពស់ទ្វារទឹក ១ម៉ែត្រ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុករតនមណ្ឌល ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៣ ខែកក្កដា។

ទន្ទឹមនឹងការជូនដំណឹងនេះ រដ្ឋបាលស្រុករតនមណ្ឌល បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បន្តតាមដានព័ត៌មានជាប្រចាំ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពមនុស្សចាស់ កុមារ និងទ្រព្យសម្បត្តិ ព្រមទាំងជៀសវាងការចុះលេងទឹក ឬឆ្លងកាត់តំបន់ដែលមានចរន្តទឹកហូរខ្លាំង។ ជាមួយគ្នានេះ អាជ្ញាធរស្រុក ក៏បានឱ្យពលរដ្ឋត្រៀមខ្លួនជាស្រេចក្នុងការផ្លាស់ទីទៅកាន់ទីទួលសុវត្ថិភាព ប្រសិនបើស្ថានភាពទឹកបន្តកើនឡើង៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…