ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

៦ខែដើមឆ្នាំ២០២៦! ក្រសួងសាធារណការ ត្រួតពិនិត្យរថយន្តជាង ១,១លានគ្រឿង រកឃើញដឹកលើសទម្ងន់ជាង ៣២ម៉ឺនគ្រឿង ពិន័យ ៨៥៧គ្រឿង

ក្នុងឆមាសទី១ ឆ្នាំ២០២៦ ក្រសួងសាធារណការនិងដឹកជញ្ជូនត្រួតពិនិត្យរថយន្ត១,១៤៤,៦២៣គ្រឿង រកឃើញផ្ទុកលើសទម្ងន់៣២១,៧៦១គ្រឿង ស្មើ២៨.១១%។ ក្នុងនោះ៣២០,៩០៤គ្រឿងលើសក្រោម៥% ហើយរថយន្តល្មើសច្បាប់៨៥៧គ្រឿងត្រូវពិន័យ។ ក្រសួងបន្តអំពាវនាវឱ្យគោរពកម្រិតទម្ងន់ផ្ទុក។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ភ្នំពេញ៖ ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តរឹតបន្តឹងការត្រួតពិនិត្យ និងបង្ក្រាបរថយន្តដឹកលើសទម្ងន់ តាមរយៈស្ថានីយជញ្ជីង និងក្រុមការងារចល័តនៅទូទាំងប្រទេស។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ថា ក្រសួងបានត្រួតពិនិត្យរថយន្តសរុប ១,១៤៤,៦២៣គ្រឿង។ ក្នុងនោះ រថយន្តផ្ទុកមិនលើសទម្ងន់មាន ៨២២,៨៦២គ្រឿង ខណៈរថយន្តផ្ទុកលើសទម្ងន់មាន ៣២១,៧៦១គ្រឿង ស្មើនឹង ២៨.១១% នៃរថយន្តដែលបានត្រួតពិនិត្យ។ ឯកឧត្តមបានបញ្ជាក់ថា រថយន្តផ្ទុកលើសទម្ងន់ទាំងនោះ រួមមាន៖ •  ផ្ទុកលើសទម្ងន់ក្រោម ៥%៖ ៣២០,៩០៤គ្រឿង (២៨.០៤%) •  ផ្ទុកលើសពី ៥% ដល់ ១០%៖ ១៩៣គ្រឿង (០.០២%) •  ផ្ទុកលើសពី ១០% ដល់ ២០%៖ ២៣១គ្រឿង (០.០២%) •  ផ្ទុកលើសពី ២០%៖ ៤៣៣គ្រឿង (០.០៤%) ជាមួយគ្នានេះ ក្រសួងបានអនុវត្តការពិន័យលើរថយន្តដែលល្មើសច្បាប់សរុប ៨៥៧គ្រឿង ដើម្បីពង្រឹងការអនុវត្តច្បាប់ និងទប់ស្កាត់ការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលបណ្តាលមកពីការដឹកជញ្ជូនលើសទម្ងន់។ ក្រសួងសាធារណការ និងដឹកជញ្ជូន បន្តអំពាវនាវដល់ម្ចាស់យានយន្ត និងអាជីវករដឹកជញ្ជូនទាំងអស់ ឱ្យគោរពបទប្បញ្ញត្តិស្តីពីការកំណត់ទម្ងន់ផ្ទុក ដើម្បីរួមចំណែកថែរក្សាផ្លូវថ្នល់ និងធានាសុវត្ថិភាពចរាចរណ៍៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "12836",
  "languageVersionId": "5665",
  "visibilityVersion": "2",
  "versionToken": "a1.wzTrcZpLn-2BsEfoyZZVmeWprexwJkSZkWj_Ya6d3mY"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។