អាជ្ញាធរស្រុកកំពង់សីលា ចុះពិនិត្យស្ពាន ២កន្លែង ដែលរងហានិភ័យដោយសារជំនន់ទឹកភ្លៀង ខណៈស្ថានភាពទឹកបានស្រកវិញ
នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ អាជ្ញាធរនិងក្រុមការងារបានពិនិត្យស្ពាននៅភូមិស្ទឹងច្រាល និងភូមិព្រៃប្រសិទ្ធ ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ដើម្បីវាយតម្លៃហានិភ័យជំនន់និងសុវត្ថិភាព។ អាជ្ញាធរថាទឹកបានស្រក និងចរាចរណ៍អាចដំណើរការធម្មតា ប៉ុន្តែបន្តតាមដាននិងអំពាវនាវឱ្យប្រុងប្រយ័ត្ន។
ខ្លឹមសារប្រភព
ស្រុកកំពង់សីលា៖ លោក ឆាយ សុគន្ធដា អភិបាលស្រុកកំពង់សីលា បានអមដំណើរ ឯកឧត្តម ហង្ស សុតសំភារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកកំពង់សីលា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពស្ពានចំនួន ២ទីតាំង ដែលកំពុងប្រឈមហានិភ័យពីជំនន់ទឹកភ្លៀង ដើម្បីវាយតម្លៃសុវត្ថិភាព និងត្រៀមវិធានការឆ្លើយតបឱ្យបានទាន់ពេលវេលា។
ស្ពានដែលបានចុះពិនិត្យរួមមាន៖
• ស្ពានភូមិស្ទឹងច្រាល (ផ្លូវចូលទៅចន្ទក្រហម)
• ស្ពានភូមិព្រៃប្រសិទ្ធ (ផ្លូវចូលរមណីយដ្ឋានថ្មរូង)
ស្ពានទាំងពីរនេះ ស្ថិតក្នុងឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលជាតំបន់រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក។
ក្នុងឱកាសចុះពិនិត្យនេះ ក្រុមការងារបានពិនិត្យយ៉ាងយកចិត្តទុកដាក់លើស្ថានភាពរចនាសម្ព័ន្ធស្ពាន កម្រិតទឹក និងផលប៉ះពាល់ជាក់ស្តែង ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងរៀបចំផែនការជួសជុល ឬពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ប្រសិនបើមានការចាំបាច់។
ជាមួយគ្នានេះ អាជ្ញាធរក៏បានអំពាវនាវដល់ប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្ននៅពេលធ្វើដំណើរឆ្លងកាត់តំបន់ងាយរងគ្រោះ ដោយត្រូវតាមដានព័ត៌មាន និងសេចក្តីជូនដំណឹងពីអាជ្ញាធរជាប្រចាំ ។
បើតាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋាន គិតមកទល់ពេលនេះ ស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងតំបន់បានស្រកចុះវិញហើយ ហើយការធ្វើចរាចរណ៍អាចប្រព្រឹត្តទៅបានជាធម្មតា ប៉ុន្តែអាជ្ញាធរនឹងបន្តតាមដានស្ថានភាពអាកាសធាតុ និងហេដ្ឋារចនាសម្ព័ន្ធយ៉ាងជិតស្និទ្ធ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ៕
ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "12823",
"languageVersionId": "5628",
"visibilityVersion": "2",
"versionToken": "a1.puY0oaOUBcbh5gaODLtUXXA2OsBgz6pu5ydcvkRVfcc"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
