ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ភ្លៀងជាប់ៗគ្នា និងរថយន្តដឹកទំនិញកើនឡើង ធ្វើឱ្យផ្លូវវាលរេញ–ត្រពាំងល្ពៅខូច មន្ទីរសាធារណការខេត្តព្រះសីហនុត្រៀមជួសជុលភ្លាមៗក្រោយភ្លៀងរាំង

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុឱ្យដឹងថា ភ្លៀងខ្លាំងប្រមាណ៦ថ្ងៃ និងចរាចរណ៍រថយន្តធុនធ្ងន់កើនឡើង បានធ្វើឱ្យផ្លូវវាលរេញ–ត្រពាំងល្ពៅ ជាប់ព្រំប្រទល់ខេត្តកំពតខូចខាត។ ក្រុមការងារត្រៀមជួសជុលជាបន្ទាន់ពេលភ្លៀងរាំងនិងអាកាសធាតុអំណោយផល ហើយអំពាវនាវឱ្យអ្នកបើកបរប្រុងប្រយ័ត្ននិងបន្ថយល្បឿន។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ខេត្តព្រះសីហនុ៖ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានប្រាប់ទូរទស្សន៍ KPS99 ខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បាននិងកំពុងអនុវត្តការងារថែទាំផ្លូវជាប្រចាំ ដើម្បីធានាសុវត្ថិភាព និងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ លោកបានបញ្ជាក់ថា ក្នុងរយៈពេលប្រមាណ ៦ថ្ងៃកន្លងមកនេះ ខេត្តព្រះសីហនុបានទទួលរងភ្លៀងធ្លាក់ខ្លាំង និងបន្តជាប់ៗគ្នា បណ្តាលឱ្យដីជោកជាំ ខណៈចរាចរណ៍រថយន្តដឹកជញ្ជូនទំនិញធុនធ្ងន់ក៏មានការកើនឡើងយ៉ាងច្រើន។ កត្តាទាំងនេះបានធ្វើឱ្យកំណាត់ផ្លូវជាតិចន្លោះវាលរេញ ទៅត្រពាំងល្ពៅ ជាប់ព្រំប្រទល់ខេត្តកំពត រងការខូចខាត ដោយមានសំបុកមាន់ និងផ្ទៃផ្លូវមិនស្មើ ដែលបង្កការលំបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ លោក ម៉ឹង យូឡេង បានបន្ថែមថា មន្ត្រីជំនាញរបស់មន្ទីរ កំពុងតាមដានស្ថានភាពផ្លូវយ៉ាងយកចិត្តទុកដាក់ ហើយនៅពេលអាកាសធាតុអំណោយផល និងភ្លៀងរាំង ក្រុមការងារនឹងចុះអនុវត្តការងារជួសជុលជាបន្ទាន់ ដើម្បីស្តារស្ថានភាពផ្លូវឱ្យអាចប្រើប្រាស់បានប្រសើឡើងវិញ និងកាត់បន្ថយការរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញ។ ជាមួយគ្នានេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឱ្យបើកបរដោយប្រុងប្រយ័ត្ន កាត់បន្ថយល្បឿននៅតំបន់ផ្លូវខូច និងគោរពច្បាប់ចរាចរណ៍ ដើម្បីធានាសុវត្ថិភាពក្នុងអំឡុងពេលដែលក្រុមការងារកំពុងត្រៀមចុះជួសជុលផ្លូវ៕ អត្ថបទ៖ ប៉ៃ សុឃីម រូបភាព៖ កែវ ដារ៉ា
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "12803",
  "languageVersionId": "5568",
  "visibilityVersion": "2",
  "versionToken": "a1.F3-04sY2Lb-BWObVb2pn8n7WF6R7TvmWV5I6wUu24Vs"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។