ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ចុះពិនិត្យជីវភាព និងការដាំដុះដំណាំរបស់ប្រជាពលរដ្ឋភៀសសឹក នៅស្រុកស្វាយចេក

លោក គន់ គីម បានចុះសួរសុខទុក្ខ និងពិនិត្យការរៀបចំលំនៅឋាននិងការដាំដុះរបស់ប្រជាពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក។ លោកបានសរសើរការរក្សាអនាម័យ និងដាំដុះដំឡូងមី ពោត សណ្តែក និងដំណាំផ្សេងៗ ដើម្បីផ្គត់ផ្គង់អាហារនិងបង្កើនចំណូលគ្រួសារ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យការរៀបចំជីវភាពរស់នៅ ព្រមទាំងសកម្មភាពដាំដុះដំណាំរបស់ប្រជាពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសនោះ ឯកឧត្តមបានកោតសរសើរប្រជាពលរដ្ឋដែលបានខិតខំរៀបចំលំនៅឋានឱ្យមានសណ្តាប់ធ្នាប់ ថែរក្សាអនាម័យ និងប្រើប្រាស់ដីជុំវិញផ្ទះដាំដុះដំណាំផ្សេងៗ ដូចជា ដំឡូងមី ពោត សណ្តែក និងដំណាំរួមផ្សំជាច្រើនទៀត ដើម្បីបង្កើនប្រាក់ចំណូល និងផ្គត់ផ្គង់អាហារប្រចាំគ្រួសារ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានលើកឡើងថា ការដាំដុះដំណាំទាំងនេះ មិនត្រឹមតែជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កើតចំណូលបន្ថែមតាមរយៈការលក់ផលកសិកម្មផងដែរ។ ទន្ទឹមនឹងនេះ ការរៀបចំផ្ទះសម្បែង និងការអនុវត្តកសិកម្មតាមគ្រួសាររបស់ប្រជាពលរដ្ឋភៀសសឹក ក៏ជាផ្នែកមួយនៃការចូលរួមកម្មវិធីប្រកួតប្រជែង «ផ្ទះស្អាត» របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានគោលបំណងជំរុញការរស់នៅប្រកបដោយអនាម័យ បរិស្ថានស្អាត សណ្តាប់ធ្នាប់ល្អ និងការពង្រឹងជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "12793",
  "languageVersionId": "5538",
  "visibilityVersion": "2",
  "versionToken": "a1.xEhx-VKdSihv-Klb4V1a5v-MS22cIkrVRK9HdFYgiTI"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។