ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

គិតត្រឹមខែមិថុនា២០២៦! ជប៉ុនបានផ្ដល់ហិរញ្ញប្បទានដល់កម្ពុជា ជាង៣ពាន់លានដុល្លារ សម្រាប់អភិវឌ្ឍគម្រោងនានា

គិតត្រឹមខែមិថុនា ឆ្នាំ២០២៦ ជប៉ុនមានកិច្ចព្រមព្រៀងឥណទានសម្បទាន៣៩ ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងនៅកម្ពុជា២៥ មានតម្លៃជាង៤២២ប៊ីលានយ៉េន ឬប្រមាណ៣៥១៥លានដុល្លារ។ គម្រោង១២កំពុងដំណើរការ និង១៣បានបញ្ចប់។ ព័ត៌មាននេះលើកឡើងពេលលោក អូន ព័ន្ធមុនីរ័ត្ន ជួបលោក UENO Atsushi នៅថ្ងៃទី១៥ ខែកក្កដា។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

(ភ្នំពេញ)៖ គិតត្រឹមខែ មិថុនា ឆ្នាំ២០២៦នេះ រដ្ឋាភិបាលជប៉ុន បានផ្តល់ហិរញ្ញប្បទានដល់កម្ពុជា សម្រាប់ការអនុវត្ត គម្រោង/កម្មវិធី មានចំនួន ២៥ គិតជា ទឹកប្រាក់សរុបប្រមាណ ៣ ៥១៥ លានដុល្លារ ក្នុងនោះគម្រោងកំពុងដំណើរការ មានចំនួន ១២ និងគម្រោងត្រូវបានបញ្ចប់មាន ចំនួន១៣។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម UENO Atsushi ក្នុងឱកាសដែលឯកឧត្តមបញ្ចប់អាណត្តិជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំកម្ពុជា។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន ដែលតែងតែគាំទ្រ និងរួមចំណែកយ៉ាងធំធេងដល់ការកសាងឡើងវិញនៃព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីដំណើរការស្វែងរកសន្តិភាពសម្រាប់កម្ពុជា រួមចំណែកដល់សកម្មភាពអភិវឌ្ឍន៍ដល់សេដ្ឋកិច្ច និង សង្គមកម្ពុជារហូតដល់បច្ចុប្បន្ន។ ជប៉ុនបានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ដោយផ្តោតអាទិភាព ក្នុងការផ្តល់ឥណទានសម្បទាន ស្របតាមយុទ្ធសាស្រ្ត, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍អាទិភាពនានា។ ជាក់ស្តែងតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដែលជាភ្នាក់ងារអនុវត្ត, គិតដល់ត្រឹម ខែ មិថុនា ឆ្នាំ២០២៦នេះ, មានកិច្ចព្រមព្រៀងឥណទានសម្បទានពីជប៉ុនចំនួន ៣៩ ក្នុងនោះការផ្តល់ហិរញ្ញប្បទានដល់គម្រោងចំនួន ២៥ មានទឹកប្រាក់សរុបជាង ៤២២ ប៊ីលានយ៉េនជប៉ុន ត្រូវជាប្រមាណ ៣ ៥១៥ លានដុល្លារអាម៉េរិក ដោយគម្រោងកំពុងដំណើរ ការមានចំនួន១២ និងគម្រោងត្រូវបានបញ្ចប់មានចំនួន១៣៕ ដោយ៖ ធី លីថូ
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "12788",
  "languageVersionId": "5523",
  "visibilityVersion": "2",
  "versionToken": "a1.Y_2C6KHZ0ycPyqjJ6Ygtx-RLVreTaAc8aGCBNA4BWBU"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។