ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កម្ពុជាចូលរួមសន្និសីទអាស៊ាន-ចិន ឆ្នាំ២០២៦ ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់

អនុព័ន្ធពាណិជ្ជកម្មកម្ពុជាប្រចាំក្វាងចូវបានចូលរួមសន្និសីទកិច្ចសហប្រតិបត្តិការខ្សែច្រវាក់ផ្គត់ផ្គង់ និងពាណិជ្ជកម្មអាស៊ាន-ចិន នៅថ្ងៃទី១៥-១៦ ខែកក្កដា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍នៅមជ្ឈមណ្ឌល Guangzhou Baiyun មានគោលបំណងពង្រឹងពាណិជ្ជកម្ម និងការវិនិយោគរវាងក្វាងទុងនិងអាស៊ាន។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិ Guangzhou Baiyun (Guangzhou Baiyun International Convention Centre) នាទីក្រុងក្វាងចូវ ខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន លោក ឡៅ ងួន អេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងក្វាងចូវ បានចូលរួមសន្និសីទស្តីពីការផ្លាស់ប្តូរ និងការសម្របសម្រួលយន្តការកិច្ចសហប្រតិបត្តិការខ្សែច្រវាក់ផ្គត់ផ្គង់ និងលើកកម្ពស់ពាណិជ្ជកម្មអាស៊ាន-ចិន (ក្វាងទុង) ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៥-១៦ ខែកក្កដា ឆ្នាំ២០២៦។ សន្និសីទនេះ រៀបចំដោយក្រុមប្រឹក្សាធុរកិច្ច ចិន-អាស៊ាន (CABC) ក្រុមប្រឹក្សាចិនសម្រាប់ការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ (CCPIT) និងសភាពាណិជ្ជកម្មអន្តរជាតិខេត្តក្វាងទុង (GCIC) ដោយមានការគាំទ្រពីរដ្ឋាភិបាលប្រជាជនខេត្តក្វាងទុង និងមជ្ឈមណ្ឌលអាស៊ាន-ចិន (ACC)។ ព្រឹត្តិការណ៍នេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើខ្សែច្រវាក់ផ្គត់ផ្គង់ ពាណិជ្ជកម្មឆ្លងដែន និងការវិនិយោគរវាងខេត្តក្វាងទុង និងបណ្តាប្រទេសអាស៊ាន ព្រមទាំងស្វែងរកឱកាសថ្មីៗសម្រាប់ពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងភាគីទាំងពីរ។ សន្និសីទនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំ CCPIT ថ្នាក់ដឹកនាំរដ្ឋាភិបាលប្រជាជនខេត្តក្វាងទុង មន្ត្រីជាន់ខ្ពស់នៃបណ្តាប្រទេសសមាជិកអាស៊ាន ព្រមទាំងតំណាងធុរកិច្ច និងសហគ្រាសធំៗជាច្រើនមកពីប្រទេសចិន និងបរទេសផងដែរ៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "12769",
  "languageVersionId": "5470",
  "visibilityVersion": "2",
  "versionToken": "a1._4_SHUY7R7lDyqyQgonpL95JYwoYNiWtvdrDmZqIF5U"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។