ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កម្ពុជាត្រៀមជំរុញការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងវិស័យឧស្សាហកម្ម

កម្ពុជាកំពុងរៀបចំជំរុញការប្រើ AI ក្នុងឧស្សាហកម្ម និងយុទ្ធសាស្ត្រជាតិសម្រាប់ការគ្រប់គ្រងបច្ចេកវិទ្យានេះ។ ក្រុមហ៊ុន Bangsheng Spacetime (Guangxi) បានពិភាក្សាអំពីសួនឧស្សាហកម្មបច្ចេកវិទ្យាកម្ពុជា-ចិននៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ខណៈ Huawei ពិភាក្សាអំពីការបណ្តុះបណ្តាល និងការអនុវត្ត AI។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា កំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ដោយផ្តោតលើការធ្វើទំនើបកម្មរោងចក្រ បង្កើនផលិតភាព និងប្រសិទ្ធភាពផលិតកម្ម ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់វិស័យឧស្សាហកម្មកម្ពុជា។ ការរីកចម្រើននេះ កើតឡើងស្របពេលដែលរាជរដ្ឋាភិបាលកំពុងរៀបចំយុទ្ធសាស្ត្រជាតិ សម្រាប់ការគ្រប់គ្រង និងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ ជាក់ស្តែង កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ក្រុមហ៊ុន Bangsheng Spacetime (Guangxi) Technology Co., Ltd. បានពិភាក្សាជាមួយភាគីកម្ពុជា អំពីគម្រោងបង្កើតសួនឧស្សាហកម្មបច្ចេកវិទ្យា កម្ពុជា-ចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ការច្នៃប្រឌិតបច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្ស ខណៈក្រុមហ៊ុនកំពុងសិក្សាពីឱកាសវិនិយោគនៅកម្ពុជា។ បន្ថែមពីនេះ តំណាងក្រុមហ៊ុន Huawei ក៏បានជួបពិភាក្សាជាមួយភាគីកម្ពុជា ដើម្បីគាំទ្រការបណ្តុះបណ្តាលជំនាញ និងការអនុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងវិស័យឧស្សាហកម្មផងដែរ។ ទន្ទឹមនឹងនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ការជំរុញនវានុវត្តន៍ និងបរិវត្តកម្មសេដ្ឋកិច្ចតាមរយៈបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ត្រូវផ្អែកលើគោលការណ៍ក្រមសីលធម៌ ការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស និងការថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិ។ ការអនុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងវិស័យឧស្សាហកម្ម ត្រូវបានរំពឹងថា នឹងជួយកាត់បន្ថយថ្លៃដើមផលិតកម្ម បង្កើនល្បឿនផលិត ជួយត្រួតពិនិត្យគុណភាពផលិតផលឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងគាំទ្រការព្យាករណ៍តម្រូវការទីផ្សារ ការគ្រប់គ្រងស្តុក និងការរៀបចំប្រព័ន្ធដឹកជញ្ជូន ដែលអាចកាត់បន្ថយពេលវេលា និងចំណាយក្នុងអាជីវកម្ម៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "12765",
  "languageVersionId": "5458",
  "visibilityVersion": "2",
  "versionToken": "a1.E6KzatkQ8eBQKnTO0uKRlMN2gBacRM72A8RhLvHWmmc"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។