ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

មន្ទីរបរិស្ថានខេត្តក្រចេះ បង្ក្រាបទីតាំងសង្ស័យរុករករ៉ែមាសខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់

មន្ទីរបរិស្ថានខេត្តក្រចេះបានចុះពិនិត្យទីតាំងសង្ស័យរុករករ៉ែមាសខុសច្បាប់មួយ នៅចំណុចថ្មពួយ ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។ កម្លាំងមិនបានរកឃើញជនសង្ស័យទេ ហើយបានរុះរើនិងកម្ទេចតង់ស្នាក់នៅបណ្តោះអាសន្នមួយ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

មន្ទីរបរិស្ថានខេត្តក្រចេះ បានចុះបង្ក្រាបទីតាំងសង្ស័យរុករករ៉ែមាសខុសច្បាប់មួយកន្លែង ស្ថិតក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ បន្ទាប់ពីទទួលបានព័ត៌មានរាយការណ៍អំពីសកម្មភាពល្មើស។ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ លោក គា ប៊ូ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ បានដឹកនាំមន្ត្រីឧទ្យានុរក្ស និងកម្លាំងជំនាញ ចុះពិនិត្យទីតាំងស្ថិតនៅចំណុចថ្មពួយ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានប្រទះឃើញស្នាមជីកកកាយដីសង្ស័យរុករករ៉ែមាសចំនួន១កន្លែង ប៉ុន្តែមិនបានប្រទះឃើញជនសង្ស័យនោះទេ ដោយរកឃើញតែតង់កៅស៊ូមួយ ដែលត្រូវបានប្រើប្រាស់ជាទីស្នាក់នៅបណ្ដោះអាសន្ន។ ក្រុមការងារបានរុះរើ និងកម្ទេចតង់នោះភ្លាមៗ ដើម្បីទប់ស្កាត់ការវិលត្រឡប់មកបន្តសកម្មភាពខុសច្បាប់នៅក្នុងតំបន់ការពារ។ លោក គា ប៊ូ បានបញ្ជាក់ថា មន្ត្រីឧទ្យានុរក្សនឹងបន្តពង្រឹងការល្បាត ស្រាវជ្រាវ និងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងលើបទល្មើសធនធានធម្មជាតិគ្រប់រូបភាពនៅក្នុងដែនការពារ ដោយមិនមានការលើកលែងចំពោះជនល្មើសណាម្នាក់ឡើយ៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "12764",
  "languageVersionId": "5455",
  "visibilityVersion": "2",
  "versionToken": "a1.oNbc_7mGeJpDyhtlBOs2nD7Kkylg_xNbJFCXnL7v9HQ"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។