ដំណឹងល្អ!!ក្រសួងការងារនឹងរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈឥតគិតថ្លៃជូនអតីតពលករខ្មែរ
ក្រសួងការងារ និង HRCC គ្រោងផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ សហគ្រិនភាព និងផ្គូផ្គងការងារដោយឥតគិតថ្លៃដល់អតីតពលករខ្មែរ។ សេចក្តីជូនដំណឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អំពាវនាវឱ្យចុះឈ្មោះ ប៉ុន្តែមិនបញ្ជាក់កាលបរិច្ឆេទរៀនច្បាស់។
ខ្លឹមសារប្រភព
ក្រសួងការងារសហការជាមួយមជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) គ្រោងនឹងរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងសហគ្រិនភាព និងផ្គូផ្គងការងារដោយឥតគិតថ្លៃដល់អតីតពលករខ្មែរ ដើម្បីផ្តល់ឱកាសអភិវឌ្ឍជំនាញបន្ថែម និងប្រើប្រាស់បទពិសោធន៍ការងារពីក្រៅប្រទេស ស្របទៅនឹងតម្រូវការទីផ្សារការងារក្នុងស្រុក និងចាប់ផ្តើមអាជីវកម្មដោយខ្លួនឯងប្រកបដោយជោគជ័យ។
បើតាមសេចក្តីជូនដំណឹងចេញកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីរៈ បានអំពាវនាវដល់អតីតពលករខ្មែរដែលបានវិលត្រឡប់ពីក្រៅប្រទេសមកចុះឈ្មោះចូលរៀនកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងសហគ្រិនភាពដោយឥតគិតថ្លៃ នៅមជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) ដែលមានទីតាំងនៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការងារ មិនមានការបញ្ជាក់លម្អិតអំពីកាលបរិច្ឆេទនៃការរៀនច្បាស់នោះទេ។ ប៉ុន្តែ ក្រសួង បានបញ្ជាក់ឱ្យអតីតពលករខ្មែរទាក់ទងចុះឈ្មោះចូលរៀនតាមរយៈទូរសព្ទលេខ +៨៥៥ ១២ ៦៤៦ ៥០០/+៨៥៥ ១០ ៦៤៦ ៥០០ នៅរៀងរាល់ម៉ោងធ្វើការ។ ចំណែក អតីតពលករខ្មែរដែលចង់ស្វែងរកការងារ សូមទំនាក់ទំនងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) តាមរយៈប្រព័ន្ធ Hotline លេខ ១២៩៧៕
ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "12740",
"languageVersionId": "5383",
"visibilityVersion": "2",
"versionToken": "a1.NsPXhoU59YsxfboRI3b7og91Ll7pU2u-SNDjbL1en2g"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
