(ព័ត៌មានបឋម) រថយន្តសង្ស័យដាច់ហ្វ្រាំងបុករះលើស្ពានព្រែកតាម៉ាក់ ស្លាប់ ៣នាក់ និងរបួសជាច្រើននាក់
ព័ត៌មានបឋមរាយការណ៍ថា គ្រោះថ្នាក់លើស្ពានព្រែកតាម៉ាក់ ត្រើយខាងកើត នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ បានបណ្ដាលឱ្យស្លាប់យ៉ាងហោចណាស់៣នាក់ និងរបួសជាច្រើននាក់។ រថយន្តត្រូវបានសង្ស័យដាច់ហ្វ្រាំង ខណៈមូលហេតុពិតកំពុងស៊ើបអង្កេត។
ខ្លឹមសារប្រភព
(ព័ត៌មានបឋម) គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ លើស្ពានព្រែកតាម៉ាក់ ត្រើយខាងកើត ដោយរថយន្តមួយគ្រឿងសង្ស័យថាបានដាច់ហ្វ្រាំង បណ្តាលឱ្យបុករះយានយន្ត និងអ្នកធ្វើដំណើរជាច្រើន។
យោងតាមព័ត៌មានបឋមពីកន្លែងកើតហេតុ គ្រោះថ្នាក់នេះបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣នាក់ស្លាប់ និង មនុស្សជាច្រើននាក់ទៀតរងរបួស។ កម្លាំងសមត្ថកិច្ច និងក្រុមសង្គ្រោះបន្ទាន់បានចុះអន្តរាគមន៍ភ្លាមៗ ដើម្បីជួយសង្គ្រោះជនរងគ្រោះ និងសម្រួលចរាចរណ៍នៅទីតាំងកើតហេតុ។
មូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះ កំពុងត្រូវបានសមត្ថកិច្ចជំនាញធ្វើការស៊ើបអង្កេត និងបញ្ជាក់បន្ថែម៕
ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "12710",
"languageVersionId": "5293",
"visibilityVersion": "2",
"versionToken": "a1.s0Z2nzfHK_-NgV8wwtYe-9bztL0UxfYmjqJB5UEj3Qc"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
