(ព័ត៌មានបឋម) គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ លើស្ពានព្រែកតាម៉ាក់ ត្រើយខាងកើត ដោយរថយន្តមួយគ្រឿងសង្ស័យថាបានដាច់ហ្វ្រាំង បណ្តាលឱ្យបុករះយានយន្ត និងអ្នកធ្វើដំណើរជាច្រើន។
យោងតាមព័ត៌មានបឋមពីកន្លែងកើតហេតុ គ្រោះថ្នាក់នេះបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣នាក់ស្លាប់ និង មនុស្សជាច្រើននាក់ទៀតរងរបួស។ កម្លាំងសមត្ថកិច្ច និងក្រុមសង្គ្រោះបន្ទាន់បានចុះអន្តរាគមន៍ភ្លាមៗ ដើម្បីជួយសង្គ្រោះជនរងគ្រោះ និងសម្រួលចរាចរណ៍នៅទីតាំងកើតហេតុ។
មូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះ កំពុងត្រូវបានសមត្ថកិច្ចជំនាញធ្វើការស៊ើបអង្កេត និងបញ្ជាក់បន្ថែម៕
ដោយ៖ ប៉ៃ សុឃីម












