កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែឡុងបិច ចុះហត្ថលេខាលើលិខិតបង្ហាញពីគោលបំណង បង្កើតភាពជាដៃគូយុទ្ធសាស្ត្រ
គណៈប្រតិភូកំពង់ផែស្វយ័តក្រុងព្រះសីហនុបានបំពេញទស្សនកិច្ចកំពង់ផែឡុងបិច សហរដ្ឋអាមេរិក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ និងចុះហត្ថលេខាលើលិខិតបង្ហាញពីគោលបំណងបង្កើតភាពជាដៃគូ ដើម្បីពង្រឹងការផ្លាស់ប្តូរបទពិសោធន៍ សមត្ថភាព និងវិស័យដឹកជញ្ជូននិងភស្តុភារ។
ខ្លឹមសារប្រភព
គណៈប្រតិភូក្រុមប្រឹក្សាភិបាលកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដឹកនាំដោយ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ រួមជាមួយថ្នាក់ដឹកនាំកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញបំពេញទស្សនកិច្ចការងារនៅកំពង់ផែឡុងបិច សហរដ្ឋអាមេរិក។
ក្នុងឱកាសនោះ គណៈប្រតិភូបានជួបពិភាក្សាការងារជាមួយ បណ្ឌិត Noel Hacegaba នាយកប្រតិបត្តិកំពង់ផែឡុងបិច និងបានចុះហត្ថលេខាលើ «លិខិតបង្ហាញពីគោលបំណង (Letter of Intent) ស្តីពីការបង្កើតទំនាក់ទំនងភាពជាដៃគូរវាងកំពង់ផែឡុងបិច និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ»។
ការចុះហត្ថលេខាលើលិខិតបង្ហាញពីគោលបំណងនេះ គឺជាជំហានដ៏សំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកំពង់ផែទាំងពីរ ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរបទពិសោធន៍ ការអភិវឌ្ឍសមត្ថភាព ការចែករំលែកចំណេះដឹង និងការពង្រឹងវិស័យដឹកជញ្ជូន និងភស្តុភារឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកួតប្រជែងនៅលើឆាកអន្តរជាតិ៕
ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "12706",
"languageVersionId": "5281",
"visibilityVersion": "2",
"versionToken": "a1.dClgn69u_Y2sB8tfliOGkpFVsXuK9D24CY4AlBsmQcc"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
