ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ការភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតទៅផ្លូវល្បឿនលឿនទីក្រុងហូជីមិញ-ម៉ុកបៃត្រូវបានពិភាក្សាដើម្បីត្រៀមប្រជុំជាមួយភាគីវៀតណាមនាពេលខាងមុខ

រដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានដឹកនាំកិច្ចប្រជុំថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ពិភាក្សាចំណុចតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងហូជីមិញ-ម៉ុកបៃ ដើម្បីត្រៀមជួបភាគីវៀតណាម។ ក្រសួងមិនបានបង្ហាញលទ្ធផលលម្អិត។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំគណៈកម្មការចម្រុះ ដើម្បីកំណត់ទីតាំងតភ្ជាប់ រវាងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត របស់ប្រទេសកម្ពុជា និងផ្លូវល្បឿនលឿនទីក្រុងហូជីមិញ-ម៉ុកបៃ របស់ប្រទេសវៀតណាម។ កិច្ចប្រជុំនេះ មានការចូលរួមពីមន្រ្តីជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងមន្រ្តីអន្តរក្រសួង និងក្រុមហ៊ុនទទួលការសាងសង់ ដើម្បីពិនិត្យពិភាក្សាផ្តល់បច្ចុប្បន្នភាពដល់សមាជិកគណៈកម្មការអន្តរក្រសួងលើចំណុចតភ្ជាប់ ក៏ដូចជាការពិភាក្សាដើម្បីត្រៀមសម្រាប់កិច្ចប្រជុំជាមួយភាគីវៀតណាម នាពេលខាងមុខ។ នេះបើតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ប៉ុន្តែក្រសួងមិនបានបង្ហាញលម្អិតអំពីលទ្ធផលនៃកិច្ចប្រជុំនេះឡើយ។ សូមជម្រាបថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានប្រកាសបើកការដ្ឋានសាងសង់កាលពីខែមិថុនា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។ ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងចំណាយថវិកាសរុបប្រមាណ ១,៣៥ ពាន់លានដុល្លារ ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន ៥០ឆ្នាំ ខណៈតាមផែនការ គម្រោងគ្រោងនឹងបញ្ជប់នៅឆ្នាំ២០២៧។ ផ្លូវល្បឿនលឿនទីពីររបស់កម្ពុជានេះ តាមការសិក្សាផ្តល់ផលចំណេញផ្នែកសេដ្ឋកិច្ច និងវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កម្ពុជា ជាពិសេសអត្រាចំណេញខាងផ្នែកសេដ្ឋកិច្ច (EIIR) មានកម្រិតខ្ពស់រហូតដល់ទៅប្រមាណ ២០ ភាគរយ។ ខ្សែផ្លូវនេះក៏នឹងក្លាយជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការបំពេញបន្ថែមឱ្យផ្លូវអាស៊ានហាយវ៉េលេខ ១ (AH-1) ដែលជួយសម្រួលបន្ទុកចរាចរណ៍ដឹកជញ្ជូនទំនិញរវាងប្រទេសកម្ពុជា ថៃ និងវៀតណាម៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "12667",
  "languageVersionId": "5164",
  "visibilityVersion": "2",
  "versionToken": "a1.Ls2XV6wY7mvJJ4P-k9jAZ1cFV5heSGgVdHFDYA-3H7o"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។