ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ភ្ជាប់និស្ស័យកសាងព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រ លើកំពូលភ្នំបូកគោ បន្សល់ទុកជាមរតកព្រះពុទ្ធសាសនា

ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រនៅលើកំពូលភ្នំបូកគោកំពុងសាងសង់។ សេចក្ដីអំពាវនាវអញ្ជើញពុទ្ធបរិស័ទនិងសប្បុរសជនបរិច្ចាគ ៦០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ឬចូលរួមតាមសទ្ធាដោយមិនកំណត់ចំនួន ព្រមទាំងផ្ដល់លេខទូរស័ព្ទទំនាក់ទំនងនិងទទួលបច្ច័យ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រ ដែលកំពុងសាងសង់នៅលើកំពូលភ្នំបូកគោ កំពុងបន្តដំណើរការយ៉ាងសកម្ម និងបានលេចចេញជារូបរាងជាបណ្តើរៗ ដែលនឹងក្លាយជាសមិទ្ធផលដ៏អស្ចារ្យមួយសម្រាប់ព្រះពុទ្ធសាសនា និងជានិមិត្តរូបនៃសេចក្តីជ្រះថ្លារបស់ពុទ្ធបរិស័ទ។ សូមអញ្ជើញពុទ្ធបរិស័ទ និងសប្បុរសជនទាំងអស់ រួមគ្នា ភ្ជាប់និស្ស័យក្នុងការកសាងព្រះពុទ្ធប្បដិមា តាមរយៈការចូលរួមបរិច្ចាគជា ១ ម៉ែត្រការ៉េ ក្នុងតម្លៃ ៦០០ ដុល្លារអាមេរិក ឬអាចចូលរួមបច្ច័យតាមកម្លាំងសទ្ធាជ្រះថ្លារបស់ខ្លួន ដោយមិនកំណត់ចំនួន។ រាល់ការចូលរួមរបស់លោកអ្នក គឺជាចំណែកដ៏មានតម្លៃក្នុងការកសាងសមិទ្ធផលព្រះពុទ្ធសាសនាដ៏ធំមួយ សម្រាប់ជាប្រយោជន៍ដល់មនុស្សជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយ។ សូមអនុមោទនាបុណ្យជាមួយពុទ្ធបរិស័ទ និងសប្បុរសជនទាំងអស់ ដែលបាន និងកំពុងរួមចំណែកក្នុងការកសាងព្រះពុទ្ធប្បដិមាដ៏មហាសាលនេះ។ សូមទទួលបាននូវសេចក្តីសុខ សុខភាពល្អ សិរីមង្គល និងសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ ទំនាក់ទំនងទូរស័ព្ទ៖ 031 7777 108 | 014 777 108 | 015 777 108 ទូរស័ព្ទទទួលបច័្ចយ៖ 085 430 999 ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "12679",
  "languageVersionId": "5200",
  "visibilityVersion": "2",
  "versionToken": "a1.i0QucAqvr2pwfiySCT5zMUvXsPGU8IT6_QxiwoanfIw"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។