ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ភ្ជាប់និស្ស័យកសាងព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រ លើកំពូលភ្នំបូកគោ បន្សល់ទុកជាមរតកព្រះពុទ្ធសាសនា

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រនៅលើកំពូលភ្នំបូកគោកំពុងសាងសង់។ សេចក្ដីអំពាវនាវអញ្ជើញពុទ្ធបរិស័ទនិងសប្បុរសជនបរិច្ចាគ ៦០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ឬចូលរួមតាមសទ្ធាដោយមិនកំណត់ចំនួន ព្រមទាំងផ្ដល់លេខទូរស័ព្ទទំនាក់ទំនងនិងទទួលបច្ច័យ។

ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រ ដែលកំពុងសាងសង់នៅលើកំពូលភ្នំបូកគោ កំពុងបន្តដំណើរការយ៉ាងសកម្ម និងបានលេចចេញជារូបរាងជាបណ្តើរៗ ដែលនឹងក្លាយជាសមិទ្ធផលដ៏អស្ចារ្យមួយសម្រាប់ព្រះពុទ្ធសាសនា និងជានិមិត្តរូបនៃសេចក្តីជ្រះថ្លារបស់ពុទ្ធបរិស័ទ។

សូមអញ្ជើញពុទ្ធបរិស័ទ និងសប្បុរសជនទាំងអស់ រួមគ្នា ភ្ជាប់និស្ស័យក្នុងការកសាងព្រះពុទ្ធប្បដិមា តាមរយៈការចូលរួមបរិច្ចាគជា ១ ម៉ែត្រការ៉េ ក្នុងតម្លៃ ៦០០ ដុល្លារអាមេរិក ឬអាចចូលរួមបច្ច័យតាមកម្លាំងសទ្ធាជ្រះថ្លារបស់ខ្លួន ដោយមិនកំណត់ចំនួន។

រាល់ការចូលរួមរបស់លោកអ្នក គឺជាចំណែកដ៏មានតម្លៃក្នុងការកសាងសមិទ្ធផលព្រះពុទ្ធសាសនាដ៏ធំមួយ សម្រាប់ជាប្រយោជន៍ដល់មនុស្សជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយ។

សូមអនុមោទនាបុណ្យជាមួយពុទ្ធបរិស័ទ និងសប្បុរសជនទាំងអស់ ដែលបាន និងកំពុងរួមចំណែកក្នុងការកសាងព្រះពុទ្ធប្បដិមាដ៏មហាសាលនេះ។ សូមទទួលបាននូវសេចក្តីសុខ សុខភាពល្អ សិរីមង្គល និងសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ទំនាក់ទំនងទូរស័ព្ទ៖ 031 7777 108 | 014 777 108 | 015 777 108

ទូរស័ព្ទទទួលបច័្ចយ៖ 085 430 999

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…