ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កម្ពុជា-អាមេរិក ពិភាក្សា និងផ្លាស់ប្តូរយោបល់ បន្តពង្រឹងកិច្ចសហការយោធាទ្វេភាគីលើវិស័យសំខាន់ៗមួយចំនួន!

យោងតាមក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចសន្ទនាគោលនយោបាយការពារជាតិកម្ពុជា–អាមេរិកលើកទី៤ នៅវ៉ាស៊ីនតោន ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។ ភាគីទាំងពីរពិភាក្សាអំពីសមយុទ្ធរួម ការអភិវឌ្ឍធនធានមនុស្ស និងការបណ្តុះបណ្តាល។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

(ភ្នំពេញ)៖ កម្ពុជា-អាមេរិក បានបើកកិច្ចពិភាក្សា និងផ្លាស់ប្តូរយោបល់លើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីលើវិស័យសំខាន់ៗ មានដូចជា៖ ការធ្វើសមយុទ្ធ ការអភិវឌ្ឍធនធានមនុស្ស បណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត។ នេះបើយោងតាមក្រសួងការពារជាតិ។   កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូ នៃកងយោធពលខេមរភូមិន្ទ ចូលរួមកិច្ចសន្ទនាគោលនយោបាយការពារជាតិ កម្ពុជា–សហរដ្ឋអាមេរិក លើកទី៤ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ ក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋលេខាធិការ ត្រូវបានទទួលស្វាគមន៍ដោយ លោកជំទាវ Lori D. Abele ឧបការីរងរដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាមេរិកស្តីទី និងសហការី នៅមន្ទីរបញ្ចកោណសហរដ្ឋអាមេរិក។ ក្នុងឱកាសនោះ ភាគីទាំងពីរ បានពិភាក្សា និងផ្លាស់ប្តូរយោបល់ទៅវិញទៅមកលើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីកម្ពុជា–សហរដ្ឋអាមេរិក លើវិស័យសំខាន់ៗមួយចំនួនរួមមាន ការធ្វើសមយុទ្ធរួមគ្នា ការអភិវឌ្ឍធនធានមនុស្ស ការបណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រាបជូនបន្ថែមអំពីបច្ចុប្បន្នភាព នៃស្ថានភាពព្រំដែនកម្ពុជា-ថៃផងដែរ ព្រមទាំងថ្លែងនូវការអរគុណយ៉ាងខ្លាំងចំពោះការគាំទ្រ និងចូលរួមកន្លងមករបស់សហរដ្ឋអាមេរិកលើបញ្ហាព្រំដែនវាងកម្ពុជា-ថៃ៕ ដោយ៖ ធី លីថូ
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "12678",
  "languageVersionId": "5197",
  "visibilityVersion": "2",
  "versionToken": "a1.3ENpcYfzIkRa5Z5dwMRYWfNZiJBHSjVHh86dt2GHm2w"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។