អាជ្ញាធរជាតិអប្សរាសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដាំកូនឈើ៧០០ដើម នៅតំបន់អង្គរ ដើម្បីស្តារគម្របព្រៃឈើ!
អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរពាក់ព័ន្ធបានដាំកូនឈើ៧០០ដើមលើទីតាំង២កន្លែង ខាងត្បូងភ្នំបូក ក្នុងក្រុងរុនតាឯកតេជោសែន ដើម្បីស្តារគម្របព្រៃឈើតំបន់អង្គរ។ ពិធីនេះមានមន្ត្រី កងកម្លាំង គ្រូ និងសិស្សចូលរួមប្រមាណ២៤០នាក់។
ខ្លឹមសារប្រភព
កាលពីម្សិលមិញ អាជ្ញាធរជាតិអប្សរាសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដាំកូនឈើចំនួន៧០០ដើម នៅខាងត្បូងភ្នំបូក ក្នុងភូមិសាស្ត្រភូមិរុនតាឯក សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន លើទីតាំងចំនួន២កន្លែង ដើម្បីស្តារគម្របព្រៃឈើក្នុងតំបន់ការពារបេតិកភណ្ឌពិភពលោកអង្គរ ដែលទទួលរងការកាប់ទន្ទ្រានដោយជនខិលខូចកន្លងមក។
ពិធីនេះដឹកនាំដោយ លោក ឡី គឹមស៊ី អនុប្រធាននាយកដ្ឋាន សណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា លោក អ៊ូ ពុធសាវន ប្រធានក្រុមប្រឹក្សាក្រុងរុនតាឯកតេជោសែន លោក ម៉ៅ ឧស្សាហ៍ អភិបាលរង នៃគណៈអភិបាលក្រុងរុនតាឯកតេជោសែន ( តំណាងលោកអភិបាលក្រុងរុនតាឯក) លោក ប៉ុន ហុក មន្ត្រីសាលាក្រុងរុនតាឯក កម្លាំងអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងរុនតាឯកតេជោសែន កម្លាំងតំបន់ប្រតិបត្តិការសឹករងក្រុងរុនតាឯកតេជោសែន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់រុនតាឯក អាជ្ញាធរមូលដ្ឋានភូមិឃុំ-សង្កាត់ និងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សវិទ្យាល័យរុនតាឯក សរុបប្រមាណ ២៤០នាក់ផងដែរ៕
ដោយ៖ ធី លីថូ
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "12666",
"languageVersionId": "5161",
"visibilityVersion": "2",
"versionToken": "a1.YuR9hHugqja5aWolfDsdcXkmJYxvt-1Rbt9B2sWTPXg"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
