ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

Bloomberg TV ផ្សាយកម្មវិធីពិសេសពីកម្ពុជា ក្នុងខួប១ឆ្នាំនៃការឈ្លានពានរបស់ថៃ លើកឡើងបញ្ហាព្រំដែន វិនិយោគ និងទិសដៅអភិវឌ្ឍន៍ជាតិ

Bloomberg TV រៀបចំកម្មវិធីពិសេសពីទីស្នាក់ការ CDC ដោយមានបទសម្ភាសន៍ជាមួយ ហ៊ុន ម៉ាណែត ស៊ុន ចាន់ថុល ចម និម្មល និងកែវ រតនៈ។ អត្ថបទរំពឹងថាកម្មវិធីនឹងពិភាក្សាបញ្ហាព្រំដែន ទំនាក់ទំនងអន្តរជាតិ ថាមពល វិនិយោគ ពាណិជ្ជកម្ម និងអភិវឌ្ឍន៍។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ភ្នំពេញ៖ ក្នុងឱកាសខួបមួយឆ្នាំនៃការឈ្លានពានប្រដាប់អាវុធរបស់ថៃមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ទូរទស្សន៍អន្តរជាតិ Bloomberg TV បានរៀបចំកម្មវិធីផ្សាយពិសេសស្តីពីកម្ពុជា ដោយផ្សាយផ្ទាល់ពីទីស្នាក់ការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីបង្ហាញពីទស្សនវិស័យ និងការអភិវឌ្ឍរបស់ប្រទេស ទៅកាន់ទស្សនិកជនអន្តរជាតិ។ កម្មវិធីពិសេសនេះ រួមមានបទសម្ភាសន៍សំខាន់ៗចំនួន៤ ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា រួមមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល, លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។ ការពិភាក្សានឹងផ្តោតលើប្រធានបទសំខាន់ៗជាច្រើន រួមមានស្ថានភាពព្រំដែនកម្ពុជា-ថៃ ករណីកងទ័ពថៃបន្តកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ក្រោយបទឈប់បាញ់ បញ្ហាទំនាក់ទំនងអន្តរជាតិ កិច្ចសហប្រតិបត្តិការផ្នែកថាមពល ឱកាសវិនិយោគ ពាណិជ្ជកម្ម និងគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។ កម្មវិធីនេះ ត្រូវបានគេរំពឹងថា នឹងក្លាយជាវេទិកាសំខាន់មួយក្នុងការផ្សព្វផ្សាយសំឡេងរបស់កម្ពុជាទៅកាន់សហគមន៍អន្តរជាតិ ពិសេសជុំវិញបញ្ហាអធិបតេយ្យភាពជាតិ និងការប្តេជ្ញារបស់រាជរដ្ឋាភិបាលក្នុងការរក្សាសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ ដោយ៖ KPS99TV
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "12664",
  "languageVersionId": "5155",
  "visibilityVersion": "2",
  "versionToken": "a1.X4LP3IGTFrPld4quho5QJJE8MRdhKQ-a0ANbGSuESAI"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។