ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ការដ្ឋានខុសច្បាប់២ទីតាំងត្រូវបានអាជ្ញាធរក្រុងដូនកែវចុះផ្អាកនិងឱ្យទៅសុំច្បាប់សាងសង់

រដ្ឋបាលក្រុងដូនកែវបានផ្អាកការសាងសង់ និងដកហូតសម្ភារនៅការដ្ឋានខុសច្បាប់២ទីតាំង កាលពីថ្ងៃទី២៣ ខែកក្កដា។ អាជ្ញាធរអំពាវនាវឱ្យសុំលិខិតអនុញ្ញាតមុនសាងសង់ និងបញ្ជាក់ថានឹងបន្តត្រួតពិនិត្យ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

កម្លាំងចម្រុះរបស់រដ្ឋបាលក្រុងដូនកែវ បានចុះអនុវត្តវិធានការផ្លូវច្បាប់ដោយផ្អាកសកម្មភាពសាងសង់ និងដកហូតសម្ភារសំណង់នៅការដ្ឋានសំណង់ខុសច្បាប់ចំនួន២ទីតាំង ស្ថិតនៅភូមិ១ សង្កាត់រកាក្នុង និងភូមិស្វាយជ្រុំ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។ ក្រោយពីចុះផ្អាកទីតាំងការដ្ឋានខាងលើ អាជ្ញាធរក្រុងបានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ម្ចាស់ការដ្ឋាន និងក្រុមហ៊ុនសាងសង់ទាំងអស់ ឱ្យរៀបចំឯកសារ និងស្នើសុំលិខិតអនុញ្ញាតសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ចជាមុន មុននឹងចាប់ផ្តើមសាងសង់សំណង់គ្រប់ប្រភេទ ដើម្បីជៀសវាងការប្រឈមនឹងវិធានការផ្លូវច្បាប់។ ជុំវិញនឹងករណីនេះ លោក ឌឹម គឹមសាន អភិបាលក្រុងដូនកែវ បានចាត់តាំងលោក សោ សុផល អភិបាលរងក្រុង ដឹកនាំកម្លាំងចម្រុះ រួមមានមន្ត្រីជំនាញរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល កងកម្លាំងនគរបាល និងក្រុមការងារសម្របសម្រួលសណ្តាប់ធ្នាប់ក្រុង ចុះអនុវត្តវិធានការនៅការដ្ឋានសំណង់ខុសច្បាប់ចំនួន២ទីតាំងខាងលើ។ ក្នុងប្រតិបត្តិការនេះ លោក សោ សុផល បានបញ្ជាក់ថា រដ្ឋបាលក្រុងដូនកែវ មិនរារាំងការអភិវឌ្ឍ ឬការសាងសង់របស់ប្រជាពលរដ្ឋឡើយ ប៉ុន្តែការសាងសង់គ្រប់ប្រភេទ ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេស និងមានលិខិតអនុញ្ញាតត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាព គុណភាពសំណង់ រក្សាសណ្តាប់ធ្នាប់សាធារណៈ និងជៀសវាងការប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍របស់អ្នកជិតខាង។ រដ្ឋបាលក្រុងដូនកែវ អះអាងថា ក្រុមការងារជំនាញនឹងបន្តចុះត្រួតពិនិត្យការដ្ឋានសាងសង់ទាំងអស់ក្នុងដែនសមត្ថកិច្ចជាប្រចាំ ហើយនឹងអនុវត្តវិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ ចំពោះការដ្ឋានណាដែលបន្តសាងសង់ដោយគ្មានលិខិតអនុញ្ញាត ដើម្បីធានាឱ្យការអភិវឌ្ឍក្រុងដូនកែវប្រព្រឹត្តទៅដោយមានសណ្តាប់ធ្នាប់ សុវត្ថិភាព និងស្របតាមច្បាប់៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "12655",
  "languageVersionId": "5128",
  "visibilityVersion": "2",
  "versionToken": "a1.8qjxwqZ3VxVD_ikJitUZNTUxPmZAeuhZZ2uogMswyzo"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។