ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អភិបាលខេត្តព្រះសីហនុចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដើម្បីពិភាក្សាលើរបៀបវារៈចំនួន៣

អភិបាលខេត្តព្រះសីហនុ ម៉ាង ស៊ីណេត បានចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថ្ងៃទី២៤ ខែកក្កដា ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីពិភាក្សាអំពីផែនការអភិវឌ្ឍន៍ ធនធានទឹកនិងអែលនីញ៉ូ និងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៣ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីរដ្ឋមន្រ្តីគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងថ្នាក់ដឹកនាំនៃរដ្ឋបាលរាជធានី-ខេត្តផ្សេងៗជាច្រើនទៀត។ ចំណែក របៀបវារៈទាំង៣ ដែលត្រូវលើកយកមកពិភាក្សា និងឆ្លងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាពេលនេះ រួមមាន៖ ១-សេចក្តីព្រាងរបាយការណ៍ស្តីពីការតាមដាន និងត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ២-របាយការណ៍វឌ្ឍនភាពនៃវិស័យធនធានទឹក និងវិធានការត្រៀមលក្ខណៈឆ្លើយតបបាតុភូតអែលនីញ៉ូ។ ៣-របាយការណ៍វឌ្ឍនភាពនៃការអនុវត្តយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបញ្ហាផ្សេងៗ៕ អត្ថបទ៖ ង៉ែត ពិសាន្ត រូបភាព៖ ឡាយ ចាន់ដា
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "12654",
  "languageVersionId": "5125",
  "visibilityVersion": "2",
  "versionToken": "a1.Hn7otb45XTnVG0_im1vakeuoCZoc7JaoJCmESOuKVL0"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។