កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី៦នាក់ទៀតខណៈអ្នកជាសះស្បើយមាន៧នាក់
នៅថ្ងៃទី២៥ ខែកក្កដា ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៦នាក់ទៀត ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ១៣៩,៧៩៣នាក់ ខណៈអ្នកឆ្លងថ្មីនេះមិនមែនជាករណីនាំចូលពីក្រៅប្រទេសនោះទេ។ ករណីឆ្លងថ្មីទាំង៦នាក់នេះ ត្រូវបានបង្ហាញលទ្ធផលតាមរយៈការបញ្ជាក់ដោយឧបករណ៍ PCR ។
ខ្លឹមសារប្រភព
នៅថ្ងៃទី២៥ ខែកក្កដា ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៦នាក់ទៀត ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ១៣៩,៧៩៣នាក់ ខណៈអ្នកឆ្លងថ្មីនេះមិនមែនជាករណីនាំចូលពីក្រៅប្រទេសនោះទេ។ ករណីឆ្លងថ្មីទាំង៦នាក់នេះ ត្រូវបានបង្ហាញលទ្ធផលតាមរយៈការបញ្ជាក់ដោយឧបករណ៍ PCR ។ ទន្ទឹមគ្នានេះ ក្រសួងក៏បានប្រកាសពីការព្យាបាលអ្នកជំងឺចំនួន៧នាក់បានជាសះស្បើយផងដែរ។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦។
បើតាមក្រសួងសុខាភិបាល អ្នកឆ្លងថ្មីទាំង៦នាក់ សុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ទាំងអស់ ចំណែកករណីស្លាប់ថ្មីក៏គ្មាននោះដែរ។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែកក្កដានេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១៣៩,៧៩៣នាក់ ជាសះស្បើយចំនួន ១៣៦,៦៨៧នាក់ និងករណីស្លាប់សរុបចំនួន ៣,០៥៦នាក់៕
ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "12634",
"languageVersionId": "5067",
"visibilityVersion": "2",
"versionToken": "a1.gr1LIeWJ8bAb3ZyWJwzLxQDSjN7G0-KnZgbyl8cNEQE"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
