នៅថ្ងៃទី២៥ ខែកក្កដា ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៦នាក់ទៀត ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ១៣៩,៧៩៣នាក់ ខណៈអ្នកឆ្លងថ្មីនេះមិនមែនជាករណីនាំចូលពីក្រៅប្រទេសនោះទេ។ ករណីឆ្លងថ្មីទាំង៦នាក់នេះ ត្រូវបានបង្ហាញលទ្ធផលតាមរយៈការបញ្ជាក់ដោយឧបករណ៍ PCR ។ ទន្ទឹមគ្នានេះ ក្រសួងក៏បានប្រកាសពីការព្យាបាលអ្នកជំងឺចំនួន៧នាក់បានជាសះស្បើយផងដែរ។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦។
បើតាមក្រសួងសុខាភិបាល អ្នកឆ្លងថ្មីទាំង៦នាក់ សុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ទាំងអស់ ចំណែកករណីស្លាប់ថ្មីក៏គ្មាននោះដែរ។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែកក្កដានេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១៣៩,៧៩៣នាក់ ជាសះស្បើយចំនួន ១៣៦,៦៨៧នាក់ និងករណីស្លាប់សរុបចំនួន ៣,០៥៦នាក់៕
ដោយ៖ ង៉ែត ពិសាន្ត








