កងទ័ពជើងទឹករៀបចំកម្មវិធី NAVY FUN RUN 2026 ក្រោមប្រធានបទ «កីឡា និងសុខភាព» លើកកម្ពស់សុខភាព និងសាមគ្គីភាពក្នុងជួរកងទ័ព
នៅបញ្ជាការដ្ឋានកងទ័ពជើងទឹកនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំកម្មវិធីរត់កីឡា NAVY FUN RUN 2026 ក្រោមប្រធានបទ «កីឡា និងសុខភាព» នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក ស្ថិតនៅជ្រោយចង្វារ រាជធានីភ្នំពេញ។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដោយមានការចូលរួមពីនាយនាវី នាយនាវីរង និងពលនាវិកនៃបញ្ជាការដ្ឋានកងទ័ពជើងទឹកយ៉ាងច្រើនកុះករ។
ខ្លឹមសារប្រភព
នៅបញ្ជាការដ្ឋានកងទ័ពជើងទឹកនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំកម្មវិធីរត់កីឡា NAVY FUN RUN 2026 ក្រោមប្រធានបទ «កីឡា និងសុខភាព» នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក ស្ថិតនៅជ្រោយចង្វារ រាជធានីភ្នំពេញ។
កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដោយមានការចូលរួមពីនាយនាវី នាយនាវីរង និងពលនាវិកនៃបញ្ជាការដ្ឋានកងទ័ពជើងទឹកយ៉ាងច្រើនកុះករ។
ការរៀបចំកម្មវិធី NAVY FUN RUN 2026 មានគោលបំណងលើកកម្ពស់ការហាត់ប្រាណ និងការថែរក្សាសុខភាព ពង្រឹងកាយសម្បទារបស់កងកម្លាំង ព្រមទាំងបង្កើនស្មារតីសាមគ្គីភាព មិត្តភាព កិច្ចសហការល្អ និងការស្រឡាញ់រាប់អានគ្នាក្នុងជួរកងទ័ពជើងទឹក ដើម្បីរួមចំណែកបំពេញភារកិច្ចការពារជាតិប្រកបដោយប្រសិទ្ធភាព៕
ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "12624",
"languageVersionId": "5037",
"visibilityVersion": "2",
"versionToken": "a1.Mi9m1pOjvhUvW5pJaYkjoaSEEAXRiOENIeADZV8MRHY"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
