ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កងទ័ពជើងទឹករៀបចំកម្មវិធី NAVY FUN RUN 2026 ក្រោមប្រធានបទ «កីឡា និងសុខភាព» លើកកម្ពស់សុខភាព និងសាមគ្គីភាពក្នុងជួរកងទ័ព

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

នៅបញ្ជាការដ្ឋានកងទ័ពជើងទឹកនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំកម្មវិធីរត់កីឡា NAVY FUN RUN 2026 ក្រោមប្រធានបទ «កីឡា និងសុខភាព» នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក ស្ថិតនៅជ្រោយចង្វារ រាជធានីភ្នំពេញ។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដោយមានការចូលរួមពីនាយនាវី នាយនាវីរង និងពលនាវិកនៃបញ្ជាការដ្ឋានកងទ័ពជើងទឹកយ៉ាងច្រើនកុះករ។

នៅបញ្ជាការដ្ឋានកងទ័ពជើងទឹកនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦  បានរៀបចំកម្មវិធីរត់កីឡា NAVY FUN RUN 2026 ក្រោមប្រធានបទ «កីឡា និងសុខភាព» នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក ស្ថិតនៅជ្រោយចង្វារ រាជធានីភ្នំពេញ។

កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដោយមានការចូលរួមពីនាយនាវី នាយនាវីរង និងពលនាវិកនៃបញ្ជាការដ្ឋានកងទ័ពជើងទឹកយ៉ាងច្រើនកុះករ។

ការរៀបចំកម្មវិធី NAVY FUN RUN 2026 មានគោលបំណងលើកកម្ពស់ការហាត់ប្រាណ និងការថែរក្សាសុខភាព ពង្រឹងកាយសម្បទារបស់កងកម្លាំង ព្រមទាំងបង្កើនស្មារតីសាមគ្គីភាព មិត្តភាព កិច្ចសហការល្អ និងការស្រឡាញ់រាប់អានគ្នាក្នុងជួរកងទ័ពជើងទឹក ដើម្បីរួមចំណែកបំពេញភារកិច្ចការពារជាតិប្រកបដោយប្រសិទ្ធភាព៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…