ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ទេសរដ្ឋមន្ត្រី គន់ គីម ចុះពិនិត្យការបូមទឹកសង្គ្រោះស្រូវនៅបាត់ដំបង ជំរុញការបែងចែកទឹកប្រកបដោយសមធម៌

តបតាមបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវសកម្មភាពបូមទឹកសង្គ្រោះដំណាំស្រូវ ដែលកំពុងរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត នៅភូមិកាច់រទេះ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានជម្រាបជូនប្រជាកសិករថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់ចំពោះការដោះស្រាយបញ្ហាខ្វះទឹក ដោយចាត់ទុកការអន្តរាគមន៍ផ្គត់ផ្គង់ទឹកសង្គ្រោះដំណាំស្រូវជាកិច្ចការបន្ទាន់ និងបានណែនាំឱ្យមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ខិតខំអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ដើម្បីកាត់បន្ថយការខូចខាតផលដំណាំរបស់ប្រជាកសិករ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

តបតាមបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវសកម្មភាពបូមទឹកសង្គ្រោះដំណាំស្រូវ ដែលកំពុងរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត នៅភូមិកាច់រទេះ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានជម្រាបជូនប្រជាកសិករថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់ចំពោះការដោះស្រាយបញ្ហាខ្វះទឹក ដោយចាត់ទុកការអន្តរាគមន៍ផ្គត់ផ្គង់ទឹកសង្គ្រោះដំណាំស្រូវជាកិច្ចការបន្ទាន់ និងបានណែនាំឱ្យមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ខិតខំអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ដើម្បីកាត់បន្ថយការខូចខាតផលដំណាំរបស់ប្រជាកសិករ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវដល់ប្រជាកសិករដែលមានដំណាំស្រូវនៅតំបន់ខាងក្រោម សូមសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំការបែងចែកទឹកតាមវេន និងប្រើប្រាស់ទឹកប្រកបដោយប្រសិទ្ធភាព ដើម្បីធានាថា ទឹកអាចទៅដល់ស្រែរបស់ប្រជាកសិករគ្រប់គ្នា និងសម្រាលផលប៉ះពាល់ពីគ្រោះរាំងស្ងួតឱ្យបានជាអតិបរមា៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "12548",
  "languageVersionId": "4828",
  "visibilityVersion": "2",
  "versionToken": "a1.N0AvNkNmzQZS8MItiqv2ciktqdW7vEZdAxitcBkR7MI"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។