ក្រសួងកសិកម្ម បន្តលើកកម្ពស់ប្រសិទ្ធភាពការផ្ដល់សេវាសាធារណៈតាមប្រព័ន្ធបញ្ជរតែមួយជាតិ!
(ភ្នំពេញ)៖ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉ឹក គឹមស្រូយ អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំប្រជុំពិនិត្យវឌ្ឍនភាពការងារផ្តល់សេវាស្នើសុំឯកសារនាំចូល នាំចេញ និងនាំឆ្លងកាត់ផលិតផលកសិកម្ម តាមប្រព័ន្ធបញ្ជរតែមួយជាតិ ដោយមានការអញ្ជើញចូលរួមពីអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីបង្គោលតំណាងអគ្គនាយកដ្ឋាននិងអង្គភាពពាក់ព័ន្ធក្រោមឱវាទរបស់ក្រសួង។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលដៅជំរុញលើកកម្ពស់ប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈតាមប្រព័ន្ធអនឡាញបញ្ជរតែមួយជាតិ ឱ្យបានឆាប់រហ័សនិងទាន់ពេលវេលា ដល់អ្នកស្នើសុំនិងក្រុមហ៊ុនវិស័យឯកជន ស្របតាមអនុក្រឹត្យប្រព័ន្ធបញ្ជរតែមួយជាតិរបស់រាជរដ្ឋាភិបាល៕
ខ្លឹមសារប្រភព
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "12513",
"languageVersionId": "4755",
"visibilityVersion": "2",
"versionToken": "a1.eU_DQHsCnCf7Dm85A1TmS2TaOJdr_dv1OmzeYmJHodY"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
