ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងកសិកម្ម បន្តលើកកម្ពស់ប្រសិទ្ធភាពការផ្ដល់សេវាសាធារណៈតាមប្រព័ន្ធបញ្ជរតែមួយជាតិ!

KPS99TV

សេចក្តីសង្ខេប

(ភ្នំពេញ)៖ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉ឹក គឹមស្រូយ អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំប្រជុំពិនិត្យវឌ្ឍនភាពការងារផ្តល់សេវាស្នើសុំឯកសារនាំចូល នាំចេញ និងនាំឆ្លងកាត់ផលិតផលកសិកម្ម តាមប្រព័ន្ធបញ្ជរតែមួយជាតិ ដោយមានការអញ្ជើញចូលរួមពីអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីបង្គោលតំណាងអគ្គនាយកដ្ឋាននិងអង្គភាពពាក់ព័ន្ធក្រោមឱវាទរបស់ក្រសួង។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលដៅជំរុញលើកកម្ពស់ប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈតាមប្រព័ន្ធអនឡាញបញ្ជរតែមួយជាតិ ឱ្យបានឆាប់រហ័សនិងទាន់ពេលវេលា ដល់អ្នកស្នើសុំនិងក្រុមហ៊ុនវិស័យឯកជន ស្របតាមអនុក្រឹត្យប្រព័ន្ធបញ្ជរតែមួយជាតិរបស់រាជរដ្ឋាភិបាល៕

(ភ្នំពេញ)៖ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉ឹក គឹមស្រូយ អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំប្រជុំពិនិត្យវឌ្ឍនភាពការងារផ្តល់សេវាស្នើសុំឯកសារនាំចូល នាំចេញ និងនាំឆ្លងកាត់ផលិតផលកសិកម្ម តាមប្រព័ន្ធបញ្ជរតែមួយជាតិ ដោយមានការអញ្ជើញចូលរួមពីអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីបង្គោលតំណាងអគ្គនាយកដ្ឋាននិងអង្គភាពពាក់ព័ន្ធក្រោមឱវាទរបស់ក្រសួង។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលដៅជំរុញលើកកម្ពស់ប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈតាមប្រព័ន្ធអនឡាញបញ្ជរតែមួយជាតិ ឱ្យបានឆាប់រហ័សនិងទាន់ពេលវេលា ដល់អ្នកស្នើសុំនិងក្រុមហ៊ុនវិស័យឯកជន ស្របតាមអនុក្រឹត្យប្រព័ន្ធបញ្ជរតែមួយជាតិរបស់រាជរដ្ឋាភិបាល៕

ដោយ៖ ធី លីថូ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…