ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ក្រុមហ៊ុនកំពង់ដេវ៉ា រីហ្សត ឧបត្ថម្ភកអណ្តូងទឹកនិងបន្ទប់ទឹកសាធារណៈចំនួន៨ឱ្យប្រជាសហគមន៍ក្នុងខេត្តព្រះសីហនុ

ដោយស្របតាមបេសកកម្មស្នូលក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍សហគមន៍ប្រកបដោយចីរភាព មូលនិធិកំពង់ដេវ៉ា ដែលជាផ្នែកទំនួលខុសត្រូវសង្គម(CSR)របស់ក្រុមហ៊ុនកំពង់ដេវ៉ា រីហ្សត បានប្រគល់អណ្តូងទឹកចំនួន៤ និងបន្ទប់ទឹកសាធារណៈចំនួន៤ជូនប្រជាសហគមន៍ក្នុងភូមិអុង ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦នេះ។ ពិធីប្រគល់និងទទួល បានធ្វើឡើងក្រោមវត្តមានតំណាងក្រុមហ៊ុនកំពង់ដេវ៉ា រីហ្សត និងតំណាងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមានការអញ្ជើញចូលរួមពីប្រជាសហគមន៍ជាច្រើននាក់ថែមទៀត។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ដោយស្របតាមបេសកកម្មស្នូលក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍សហគមន៍ប្រកបដោយចីរភាព មូលនិធិកំពង់ដេវ៉ា ដែលជាផ្នែកទំនួលខុសត្រូវសង្គម(CSR)របស់ក្រុមហ៊ុនកំពង់ដេវ៉ា រីហ្សត បានប្រគល់អណ្តូងទឹកចំនួន៤ និងបន្ទប់ទឹកសាធារណៈចំនួន៤ជូនប្រជាសហគមន៍ក្នុងភូមិអុង ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦នេះ។ ពិធីប្រគល់និងទទួល បានធ្វើឡើងក្រោមវត្តមានតំណាងក្រុមហ៊ុនកំពង់ដេវ៉ា រីហ្សត និងតំណាងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមានការអញ្ជើញចូលរួមពីប្រជាសហគមន៍ជាច្រើននាក់ថែមទៀត។ ក្នុងនោះ អាជ្ញាធរមូលដ្ឋាន បានប្រគល់លិខិតថ្លែងអំណរគុណជូនចំពោះក្រុមហ៊ុន កំពង់ដេវ៉ា រីហ្សត ផងដែរ។ ទន្ទឹមនឹងនេះ ក្រុមការងារនៃក្រុមហ៊ុនកំពង់ដេវ៉ា រីហ្សត ក៏បានបញ្ជ្រាបចំណេះដឹងដល់ប្រជាសហគមន៍អំពីអនាម័យ និងការបង្ហាញពីវិធីសាស្រ្តក្នុងការថែរក្សាសម្ភារទាំងនោះដើម្បីធានាការប្រើប្រាស់បានយូរអង្វែង។ ជាក់ស្តែង ការដាក់ឱ្យប្រើប្រាស់គម្រោងនេះ ធ្វើឡើងក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្បែរតំបន់នោះដោយផ្ទាល់ និងបានលើកកម្ពស់បរិស្ថានអនាម័យសាធារណៈនៅក្នុងមូលដ្ឋានយ៉ាងច្រើន ដែលស្តែងឱ្យឃើញពីសកម្មភាពជាក់ស្តែងរបស់ក្រុមហ៊ុន ក្នុងការយកចិត្តទុកដាក់លើសហគមន៍ និងការចូលរួមទទួលខុសត្រូវសង្គម។ ជាមួយនឹងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទាំងនេះ សបញ្ជាក់ឱ្យឃើញថា ការរស់នៅរបស់ប្រជាពលរដ្ឋនឹងត្រូវបានលើកកម្ពស់យ៉ាងពិតប្រាកដ៕
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "12486",
  "languageVersionId": "4712",
  "visibilityVersion": "2",
  "versionToken": "a1.VGWVicwtPh1Ew8rzKABory0TSN5gepu-K8FIYGPRYbs"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។