ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រុមហ៊ុនកំពង់ដេវ៉ា រីហ្សត ឧបត្ថម្ភកអណ្តូងទឹកនិងបន្ទប់ទឹកសាធារណៈចំនួន៨ឱ្យប្រជាសហគមន៍ក្នុងខេត្តព្រះសីហនុ

KPS99TV

សេចក្តីសង្ខេប

ដោយស្របតាមបេសកកម្មស្នូលក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍សហគមន៍ប្រកបដោយចីរភាព មូលនិធិកំពង់ដេវ៉ា ដែលជាផ្នែកទំនួលខុសត្រូវសង្គម(CSR)របស់ក្រុមហ៊ុនកំពង់ដេវ៉ា រីហ្សត បានប្រគល់អណ្តូងទឹកចំនួន៤ និងបន្ទប់ទឹកសាធារណៈចំនួន៤ជូនប្រជាសហគមន៍ក្នុងភូមិអុង ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦នេះ។ ពិធីប្រគល់និងទទួល បានធ្វើឡើងក្រោមវត្តមានតំណាងក្រុមហ៊ុនកំពង់ដេវ៉ា រីហ្សត និងតំណាងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមានការអញ្ជើញចូលរួមពីប្រជាសហគមន៍ជាច្រើននាក់ថែមទៀត។

ដោយស្របតាមបេសកកម្មស្នូលក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍សហគមន៍ប្រកបដោយចីរភាព មូលនិធិកំពង់ដេវ៉ា ដែលជាផ្នែកទំនួលខុសត្រូវសង្គម(CSR)របស់ក្រុមហ៊ុនកំពង់ដេវ៉ា រីហ្សត បានប្រគល់អណ្តូងទឹកចំនួន៤ និងបន្ទប់ទឹកសាធារណៈចំនួន៤ជូនប្រជាសហគមន៍ក្នុងភូមិអុង ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦នេះ។

ពិធីប្រគល់និងទទួល បានធ្វើឡើងក្រោមវត្តមានតំណាងក្រុមហ៊ុនកំពង់ដេវ៉ា រីហ្សត និងតំណាងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមានការអញ្ជើញចូលរួមពីប្រជាសហគមន៍ជាច្រើននាក់ថែមទៀត។ ក្នុងនោះ អាជ្ញាធរមូលដ្ឋាន បានប្រគល់លិខិតថ្លែងអំណរគុណជូនចំពោះក្រុមហ៊ុន កំពង់ដេវ៉ា រីហ្សត ផងដែរ។

ទន្ទឹមនឹងនេះ ក្រុមការងារនៃក្រុមហ៊ុនកំពង់ដេវ៉ា រីហ្សត ក៏បានបញ្ជ្រាបចំណេះដឹងដល់ប្រជាសហគមន៍អំពីអនាម័យ និងការបង្ហាញពីវិធីសាស្រ្តក្នុងការថែរក្សាសម្ភារទាំងនោះដើម្បីធានាការប្រើប្រាស់បានយូរអង្វែង។ ជាក់ស្តែង ការដាក់ឱ្យប្រើប្រាស់គម្រោងនេះ ធ្វើឡើងក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្បែរតំបន់នោះដោយផ្ទាល់ និងបានលើកកម្ពស់បរិស្ថានអនាម័យសាធារណៈនៅក្នុងមូលដ្ឋានយ៉ាងច្រើន ដែលស្តែងឱ្យឃើញពីសកម្មភាពជាក់ស្តែងរបស់ក្រុមហ៊ុន ក្នុងការយកចិត្តទុកដាក់លើសហគមន៍ និងការចូលរួមទទួលខុសត្រូវសង្គម។
ជាមួយនឹងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទាំងនេះ សបញ្ជាក់ឱ្យឃើញថា ការរស់នៅរបស់ប្រជាពលរដ្ឋនឹងត្រូវបានលើកកម្ពស់យ៉ាងពិតប្រាកដ៕

មតិយោបល់

កំពុងផ្ទុកមតិយោបល់…