ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កម្ពុជាប្តេជ្ញាពង្រឹងវិស័យអាកាសចរណ៍ស៊ីវិលឆ្ពោះទៅជាមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា ការអភិវឌ្ឍន៍វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា គឺធ្វើឡើងក្នុងគោលបំណងពង្រឹងវិស័យនេះឱ្យកាន់តែរឹងមាំ និងប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។ នេះបើតាមឯកឧត្តម ម៉ៅ ហាវណ្ណាល់ ថ្លែងបញ្ជាក់នៅក្នុងឱកាសទទួលស្វាគមន៍ប្រតិភូគណៈកម្មការទី៩ នៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម អ៊ុំ សារិទ្ធ ប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា ការអភិវឌ្ឍន៍វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា គឺធ្វើឡើងក្នុងគោលបំណងពង្រឹងវិស័យនេះឱ្យកាន់តែរឹងមាំ និងប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។ នេះបើតាមឯកឧត្តម ម៉ៅ ហាវណ្ណាល់ ថ្លែងបញ្ជាក់នៅក្នុងឱកាសទទួលស្វាគមន៍ប្រតិភូគណៈកម្មការទី៩ នៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម អ៊ុំ សារិទ្ធ ប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦។ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បានលើកឡើងពីសមិទ្ធផលជាច្រើន រួមមានការពង្រឹងការតភ្ជាប់ផ្លូវអាកាស ការពង្រីកបណ្តាញជើងហោះហើរ និងការជំរុញទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគ។ ជាមួយគ្នានេះ កម្ពុជាបានបន្តពង្រឹងសមត្ថភាពតួនាទីជាអាជ្ញាធរនិយ័តករ ដោយអនុវត្តតាមស្តង់ដារ ICAO និងរក្សាកម្រិតអនុលោមភាពខ្ពស់លើផ្នែកសុវត្ថិភាព និងសន្តិសុខអាកាសចរណ៍។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានថ្មីៗ និងការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស (CNS/ATM) ក៏ជាចំណុចគន្លឹះក្នុងការបង្កើនប្រសិទ្ធភាព និងសុវត្ថិភាពផងដែរ។ បើតាមឯកឧត្តម ម៉ៅ ហាវណ្ណាល់ វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា បានពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈការចុះកិច្ចព្រមព្រៀងសេវាដឹកជញ្ជូនតាមផ្លូវអាកាស និងជំរុញការអភិវឌ្ឍ ក្រុមហ៊ុនអាកាសចរណ៍ជាតិ ដោយគាំទ្រការពង្រីកកងយន្តហោះជំនាន់ថ្មី។ ពិសេសជាងនេះទៅទៀត កម្ពុជាក៏បានផ្តោតលើការអភិវឌ្ឍអាកាសចរណ៍បៃតង ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន ស្របតាមគោលការណ៍អន្តរជាតិ។ ចំណែក ទិសដៅអនាគត គឺបន្តពង្រឹងការតភ្ជាប់ផ្លូវអាកាសជាមួយទីផ្សារសក្តានុពល និងអភិវឌ្ឍកម្ពុជាឱ្យក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់។ តាមរយៈការលើកកម្ពស់សុវត្ថិភាព សន្តិសុខ គុណភាពសេវាកម្ម និងការប្រកួតប្រជែង កម្ពុជារំពឹងថានឹងបន្តទាក់ទាញការវិនិយោគ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "11390",
  "languageVersionId": "3476",
  "visibilityVersion": "2",
  "versionToken": "a1.pE-4w7iCVsOSRdAK6o_0renrY4-89X3tClQXapZQ7fk"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។