ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

រដ្ឋមន្រ្តីក្រសួងសាធារណការ អញ្ជើញជាអធិបតី បើកសិក្ខាសាលា ស្តីពីការស៊ើបអង្កេតគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវដែក!

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីការស៊ើបអង្កេតគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវដែក ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) អ្នកជំនាញជាន់ខ្ពស់ផ្នែកសុវត្ថិភាពផ្លូវដែករបស់ប្រទេសជប៉ុន តំណាងក្រុមហ៊ុន Royal Railway និងមន្ត្រីរាជការជាច្រើនរូបទៀត នៅទីស្ដីការក្រសួង។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយមានការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្រោមមូលនិធិ នៃគម្រោងពង្រឹងសមត្ថភាពនៃការសម្របសម្រួលសម្រាប់ភស្តុភារកម្ម (CLIP3) ដោយធ្វើឡើងក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ប្រទេសជប៉ុននូវការសិក្សាអំពីប្រព័ន្ធ នីតិវិធី និងការស៊ើបអង្កេតគ្រោះថ្នាក់ផ្លូវដែករបស់ប្រទេសជប៉ុន ក្នុងការកែលម្អប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងរៀបចំយន្តការដោះស្រាយឱ្យមានប្រសិទ្ធភាព ដើម្បីបង្ការ និងកាត់បន្ថយគ្រោះថ្នាក់នៅលើផ្លូវដែកនាពេលបច្ចុប្បន្ន និងអនាគត៕

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីការស៊ើបអង្កេតគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវដែក ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) អ្នកជំនាញជាន់ខ្ពស់ផ្នែកសុវត្ថិភាពផ្លូវដែករបស់ប្រទេសជប៉ុន តំណាងក្រុមហ៊ុន Royal Railway និងមន្ត្រីរាជការជាច្រើនរូបទៀត នៅទីស្ដីការក្រសួង។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយមានការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្រោមមូលនិធិ នៃគម្រោងពង្រឹងសមត្ថភាពនៃការសម្របសម្រួលសម្រាប់ភស្តុភារកម្ម (CLIP3) ដោយធ្វើឡើងក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ប្រទេសជប៉ុននូវការសិក្សាអំពីប្រព័ន្ធ នីតិវិធី និងការស៊ើបអង្កេតគ្រោះថ្នាក់ផ្លូវដែករបស់ប្រទេសជប៉ុន ក្នុងការកែលម្អប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងរៀបចំយន្តការដោះស្រាយឱ្យមានប្រសិទ្ធភាព ដើម្បីបង្ការ និងកាត់បន្ថយគ្រោះថ្នាក់នៅលើផ្លូវដែកនាពេលបច្ចុប្បន្ន និងអនាគត៕ ដោយ៖ ធី លីថូ
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "11353",
  "languageVersionId": "3438",
  "visibilityVersion": "2",
  "versionToken": "a1.rBNb2G94LMR_lkVMt7HFgekqnHOH333TzMDlW7zfH1o"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។