ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អស់លក្ខណ៍! ក្រុមក្មេងទំនើង «KV» ដើរកាប់គេឯង និងបំផ្លាញម៉ូតូអ្នកភូមិយ៉ាងសាហាវ ត្រូវសមត្ថកិច្ចស្វាយរៀងក្របួចបាន ៩នាក់

ក្រុមក្មេងទំនើងមួយក្រុមដែលតែងតែបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកចន្ទ្រាសហការជាមួយប៉ុស្តិ៍នគរបាលពាក់ព័ន្ធ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបានចំនួន ៩នាក់ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងលោកវរសេនីយ៍ទោ ជិន សុភឿន អធិការនគរបាលស្រុកចន្ទ្រា។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ក្រុមក្មេងទំនើងមួយក្រុមដែលតែងតែបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកចន្ទ្រាសហការជាមួយប៉ុស្តិ៍នគរបាលពាក់ព័ន្ធ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបានចំនួន ៩នាក់ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងលោកវរសេនីយ៍ទោ ជិន សុភឿន អធិការនគរបាលស្រុកចន្ទ្រា។ ក្នុងនោះ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលច្រេស ប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង និងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្ដី ឈានទៅបង្ក្រាបក្រុមក្មេងទំនើងដែលតាំងរហស្សនាមខ្លួនឯងថា «KV»។ តាមការបញ្ជាក់ពីសមត្ថកិច្ច ក្រុម «KV» នេះ តែងតែធ្វើសកម្មភាពកាប់កាប់គ្នា បំផ្លាញម៉ូតូអ្នកដំណើរ និងបង្កការអុកឡុកយ៉ាងអនាធិបតេយ្យនៅតាមមូលដ្ឋានស្រុកចន្ទ្រា (ឃុំច្រេស) និងស្រុកកំពង់រោទិ៍ (ឃុំត្នោត)។ បច្ចុប្បន្ន ជនសង្ស័យទាំង ៩នាក់ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់។ ជាមួយគ្នានេះ សមត្ថកិច្ចបានអំពាវនាវដល់យុវជនទាំងអស់ឱ្យជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ព្រោះវាអាចបំផ្លាញអនាគតខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ សមត្ថកិច្ចក៏បានស្នើដល់មាតាបិតា និងអាណាព្យាបាលគ្រប់រូប ជួយតាមដាន និងអប់រំណែនាំកូនៗឱ្យបានដិតដល់ ដើម្បីឱ្យពួកគេក្លាយជាកូនល្អ សិស្សល្អ និងជាពលរដ្ឋគំរូក្នុងសង្គម៕ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "11258",
  "languageVersionId": "3316",
  "visibilityVersion": "3",
  "versionToken": "a1.UjSK9O001bpuWM4a93IK4k2oafBYc5El1n4ogastrgc"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។