ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ត្រៀមខ្លួនទៅកំពត! ព្រឹត្តិការណ៍ទេសចរណ៍ «រដូវកាលបៃតងតំបន់ឆ្នេរ» នឹងចាប់ផ្តើមនៅដើមខែតុលានេះ

ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពត នឹងរៀបចំព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងតំបន់ឆ្នេរ ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ដោយមានម្ហូបអាហារ កីឡា និងកម្មវិធីវប្បធម៌។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តកំពត នឹងរៀបចំ «ព្រឹត្តិការណ៍ទេសចរណ៍នៅរដូវកាលបៃតងតំបន់ឆ្នេរ ឆ្នាំ២០២៦» ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នៅបរិវេណមាត់ព្រែក (ចន្លោះស្ពានថ្មីដល់ស្ពានចាស់/រូបសំណាកបាតដៃ) ក្រុងកំពត។ ព្រឹត្តិការណ៍នេះធ្វើឡើងដើម្បីជំរុញសក្តានុពលទេសចរណ៍តំបន់ឆ្នេរក្នុងរដូវវស្សា បង្កើនប្រាក់ចំណូលជូនសហគមន៍មូលដ្ឋាន និងគាំទ្រយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង»។ សកម្មភាពពិសេសៗក្នុងកម្មវិធី រួមមាន៖ ពិព័រណ៍ម្ហូបអាហារ៖ ការបង្ហាញស្នាដៃចម្អិនម្ហូប ភ្លក្សមុខម្ហូបប្រចាំតំបន់ ផ្លែឈើ និងផលិតផលសហគមន៍ កីឡាទេសចរណ៍ ការរត់ប្រណាំងឆ្លងកាត់ឧបសគ្គផ្សារភ្ជាប់ធម្មជាតិ សិក្ខាសាលាទេសចរណ៍ម្ហូបអាហារ និងកម្មវិធី «ជជែកលើវិថីទេសចរណ៍» ការកម្សាន្ត ទស្សនីយភាពសិល្បៈ របាំប្រពៃណី និងការប្រគំតន្ត្រីយ៉ាងអធិកអធមរៀងរាល់រាត្រី។ ក្រសួងទេសចរណ៍សូមអញ្ជើញសាធារណជន ភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមទស្សនាកម្សាន្តឱ្យបានច្រើនកុះករ ដើម្បីទទួលយកបទពិសោធថ្មីពីសម្រស់ធម្មជាតិតំបន់ឆ្នេរកម្ពុជាក្នុងរដូវកាលបៃតង៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "11213",
  "languageVersionId": "3221",
  "visibilityVersion": "5",
  "versionToken": "a1.KFvpvRlHONxzBw0ml3mpQKSr-Yb36YcaxWtiruq2mf0"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។