ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ប្រមុខការទូតកម្ពុជា ឯកឧត្ដម ប្រាក់ សុខុន ពិនិត្យវឌ្ឍនភាពការងារ ត្រៀមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុខុន បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិលើកទី៧ ដើម្បីពិនិត្យវឌ្ឍនភាពការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅភ្នំពេញ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិ លើកទី៧ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីពិនិត្យលម្អិតលើវឌ្ឍនភាពការងាររបស់អនុគណៈកម្មការតាមផ្នែកនីមួយៗ ក្នុងការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ នាថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានផ្តល់គោលការណ៍ និងអនុសាសន៍សំខាន់ៗដល់អនុគណៈកម្មការ និងស្ថាប័នពាក់ព័ន្ធ ដោយជំរុញឱ្យមានកិច្ចសហការនិងការសម្របសម្រួលការងារយ៉ាងជិតស្និទ្ធ។ ការរៀបចំត្រូវអនុវត្តដោយម៉ត់ចត់ ស្របតាមផែនការ និងកាលកំណត់ដែលបានកំណត់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យអង្គភាពពាក់ព័ន្ធពន្លឿន និងបញ្ចប់រាល់ការងារចាំបាច់តាមពេលវេលា ដើម្បីធានាថា ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ អាចប្រព្រឹត្តទៅដោយរលូន មានការសម្របសម្រួលល្អ និងសម្រេចបានតាមផែនការដែលបានគ្រោងទុក។
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "11007",
  "languageVersionId": "2773",
  "visibilityVersion": "4",
  "versionToken": "a1.B0tSdiqDOULN7bMT5g-1JhSNYjmdiF4n9SQemJ38bNU"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។