ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃអង់គ្លេសនឹងមកកម្ពុជា ពង្រឹងកិច្ចសហការប្រឆាំងការឆបោកតាមអនឡាញ

ស្ថានទូតអង់គ្លេសបានប្រកាសនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ថា លោក Lord Hanson នឹងមកកម្ពុជាក្នុងសប្ដាហ៍នោះ ដើម្បីពិភាក្សាអំពីការប្រឆាំងការឆបោកតាមអនឡាញ និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់ថ្មី។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

លោក Lord Hanson រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃរបស់អង់គ្លេស នឹងអញ្ជើញមកកម្ពុជាក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ ការក្លែងបន្លំ និងឧក្រិដ្ឋកម្មឆ្លងដែន។ ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បានឱ្យដឹងតាមបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Lord Hanson មកកាន់កម្ពុជា។ ក្នុងអំឡុងពេលនេះ លោកនឹងចូលរួមជាមួយដៃគូអន្តរជាតិក្នុងសន្និសីទអន្តរជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជា និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់ថ្មីរវាងអង់គ្លេស និងកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងការគំរាមកំហែងឧក្រិដ្ឋកម្មឆ្លងដែន។ បន្ថែមពីនេះ រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃរបស់អង់គ្លេស នឹងជួបជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអ្នកសារព័ត៌មាន ដើម្បីស្វែងយល់ពីការវិវត្តនៃបញ្ហាការឆបោកនៅកម្ពុជា។ ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បានបញ្ជាក់ថា កិច្ចសហការរវាងប្រទេសទាំងពីរនឹងផ្តោតលើការរំខាន និងបង្ក្រាបបណ្តាញឧក្រិដ្ឋជន ការពារប្រជាពលរដ្ឋងាយរងគ្រោះ និងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ។ដោយ៖ សុភ័ក្រ្ត
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "11006",
  "languageVersionId": "2770",
  "visibilityVersion": "4",
  "versionToken": "a1.mzIXg2e2KsSI6hHwavKJNwrMyToMZ319WNxFXjPefcM"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។