ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន ប្រកាសលុបចេញពីបណ្តាញទំនាក់ទំនងសង្គម ប្រសិនបើបងប្អូនណាដែលភ្ជាប់មក សម្ដេចដោយគ្មានការអនុញ្ញាត

នៅល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា សារស្នើសុំផ្ទាល់ខ្លួនញឹកញាប់រំខានពេលវេលា ហើយសម្ដេចនឹងលុបអ្នកភ្ជាប់មកដោយគ្មានការអនុញ្ញាត។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានៅល្ងាចថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២៦នេះលើបណ្ដាញទំនាក់ទំនងសង្គមបានសរសេរថា៖(បើស្រឡាញ់កុំទៅញឹកបើរលឹកទៅម្តងៗ)នេះភាសារប្រៀនប្រដៅរបស់ដូនតា។ ថ្ងៃនេះជាខួបមួយខែរបស់ចៅខ្ញុំគួរតែរីករាយតែបែជាមិនសប្បាយចិត្តដោយសារថ្ងៃនេះមានសារចូលមកតាមTelegram & WhatsAppជិត២០ ខ្លះផ្ញើសារសុំចូលជួបផ្ទាល់ខ្លះនិយាយរឿងលំបាកក្នុងគ្រួសារនិងពិសេសសុំលុយទិញផ្ទះ សុំលុយទិញម៉ូតូម្តង២គ្រឿង ខ្លះមិនដាក់ត្រង់ទេគឺទិញមធ្យោបាយធ្វើដំណើរតែច្បាស់ជារថយន្តហើយព្រោះគាត់មានម៉ូតូជិះ ហើយនិងខ្លះទៀតសុំលុយបង់ថ្លៃសាលាឲ្យកូនទៅរៀននៅក្រៅប្រទេស។ល។ សម្ដេចបានថ្លែងទៀតថាកន្លងមកខ្ញុំធ្លាប់ជួយសម្រាប់និស្សិតក្រីក្រឲ្យលុយជួលផ្ទះបង់ថ្លៃសាលានិងប្រាក់ខ្លះៗសម្រាប់ជីវភាពដែលរាប់រយឬរាប់ពាន់ដុល្លារប៉ុណ្ណោះតែថ្ងៃនេះគិតតែមនុស្ស៤នាក់មានតម្លៃរាប់ម៉ឺនដុល្លារ។ថ្លៃទិញផ្ទះ ថ្លៃទិញឡាននិងម៉ូតូនិងថ្លៃបង់ថ្លៃសាលារាប់ម៉ឺនដុល្លារក្នុងមួយឆ្នាំដែលវាថ្លៃជាងជំនាន់កូនៗខ្ញុំទៅរៀននៅក្រៅប្រទេសទៅទៀត។ ក្រៅពីរឿងលុយនៅរឿងរំខានពេលវេលាតាមរយះផ្ញើសារស្ទើរៀងរាល់ថ្ងៃព្រឹកពេលកូនចេញទៅរៀនក៏ផ្ញើសារមកពេលល្ងាចកូនចេញពីរៀនក៏ផ្ញើសារមកទាំងសម្លេងទាំងសំណេរ។ ខ្ញុំសូមជំរាបថាសព្វថ្ងៃខ្ញុំនិងកូនប្រុសៗពិសេសកូនដែលធ្វើនាយករដ្ឋមន្ត្រីខ្ញុំទាក់ទងតិចណាស់ព្រោះខ្ញុំដឹងថាគេរវល់ណាស់។ការងារណាដែលអាចពន្យាបានផ្អាកសិនរង់ចាំដោះស្រាយពេលក្រោយ។ ខ្ញុំសូមទោសចំពោះអ្នកដែលសុំជួបខ្ញុំផ្ទាល់ដែលខ្ញុំមិនអាចជួបបាន។ប្រសិនខ្ញុំត្រូវជួបខ្ញុំហៅមកជួបតែម្តងដូចករណីវ៉ាន សែនវ៉ានិងគ្រួសារមុននេះជាង១០ថ្ងៃ។ខ្ញុំក៏សូមជំរាបមុនថាខ្ញុំនឹងលុប ចេញពីបណ្តាញទំនាក់ទំនងសម្រាប់បងប្អូនណាដែលភ្ជាប់មកខ្ញុំដែលគ្មានការអនុញ្ញាតិ។ សម្ដេចបញ្ជាក់ថាចុងក្រោយសូមរំលឹកសារជាថ្មីនូវពាក្យប្រដៅរបស់ដូនតាថា(បើស្រឡាញ់កុំទៅញឹកបើរលឹកទៅម្តងៗ)ទៅលេងផ្ទះគេរាល់ថ្ងៃគេធុញទ្រាន់និងបើផ្ញើសារមករាល់ថ្ងៃក៏គេធុញទ្រាន់ដែរក្នុងករណីសារនោះមិនទាក់ទេជាមួយការងារនៃអ្នកទទួល។ ខ្ញុំមិនគួរបញ្ចេញសារបែបនេះទេតែបើមិនបញ្ចេញករណីបែបនេះនឹងមានបន្ត ហើយកាន់តែច្រើនព្រោះលេខទូរសព្វ័ខ្ញុំមានអ្នកស្គាល់កាន់តែច្រើន។
កំណែប្រភព
{
  "publishedSourceRevision": "3",
  "publishedWorkingVersionId": "11004",
  "languageVersionId": "2764",
  "visibilityVersion": "5",
  "versionToken": "a1.j19Zj9T0qnDzAsspimYsLKg7Ig_GaXmJL4OjWSdIeLM"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។