ខេត្តព្រះសីហនុបានប្រារព្ធខួប៣៣ឆ្នាំ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ»
ខេត្តព្រះសីហនុបានប្រារព្ធពិធីនៅវេទិកា៧មករា នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីរំលឹកខួប៣៣ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញកម្ពុជា កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។
ខ្លឹមសារប្រភព
នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ កម្ពុជា បានប្រារព្ធខួប៣៣ឆ្នាំ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ» នៃព្រះរាជាណាចក្រកម្ពុជា លើកទី២ ជាមួយគ្នានេះដែរខេត្តព្រះសីហនុក៏បានប្រារព្ធពិធីនៅវេទិកា៧មករា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សាមុត សុធារឹទ្ធ អភិបាលខេត្តស្តីទី ដោយមានសមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងសមត្ថកិច្ច និងអភិបាលក្រុងស្រុក ចូលរួមយ៉ាងច្រើនកុះករក្នុងពិធីចូលរួមដាក់ក្រពុំបិណ្ឌផ្កាឈូក និងគោរពរដ្ឋធម្មនុញ្ញ នៅនីតិបូជនីយដ្ឋានវិមានរដ្ឋធម្មនុញ្ញ។
ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ គឺជាខួបទី៣៣ឆ្នាំ នៃការប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ រដ្ឋធម្មនុញ្ញនេះបានកើតឡើងបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងការបោះឆ្នោតជ្រើសរើសសភាធម្មនុញ្ញនៅកម្ពុជា ដែលរៀបចំឡើងក្រោមការឧបត្ថម្ភ និងគាំពាររបស់អង្គការសហប្រជាជាតិ តាមរយៈអ៊ុនតាក់ កាលពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៣។
រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ដោយច្បាប់ និងសេចក្តីសម្រេចទាំងឡាយរបស់ស្ថាប័នរដ្ឋ ត្រូវស្របតាមរដ្ឋធម្មនុញ្ញជាដាច់ខាត។ រដ្ឋធម្មនុញ្ញក៏បានចែងអំពីគោលការណ៍បែងចែកអំណាចរដ្ឋជា ៣ គឺ អំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ព្រមទាំងធានានូវសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងគោលការណ៍នីតិរដ្ឋផងដែរ។
ពិធីចូលរួមដាក់ក្រពុំបិណ្ឌផ្កាឈូក និងគោរពរដ្ឋធម្មនុញ្ញនៅខេត្តព្រះសីហនុ បានប្រព្រឹត្តទៅយ៉ាងអធិកអធមទៅតាមកម្មវិធីដែលបានគ្រោងទុក៕
អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ កែវ ដារ៉ា
កំណែប្រភព
{
"publishedSourceRevision": "2",
"publishedWorkingVersionId": "11013",
"languageVersionId": "2785",
"visibilityVersion": "5",
"versionToken": "a1.Ra5fE08Sv4P_6KJbgRoIwh6_0JB0XvL3o5YhPeZ2SVY"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
