ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ព្យុះទី២៦ «ស៊ូរីហ្គាអេ» បង្កឥទ្ធិពលលើអាកាសធាតុកម្ពុជា ចាប់ពីថ្ងៃទី២៥–២៧ ខែកញ្ញា

ឥទ្ធិពលព្យុះ Surigae អាចនាំឱ្យមានភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ នៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់២៧ ខែកញ្ញា ប៉ុន្តែកម្ពុជាមិនស្ថិតក្នុងគន្លងព្យុះទេ។ ភ្លៀងអាចគ្របដណ្តប់វាលទំនាប និងខ្ពង់រាបប្រមាណ៧០% និងតំបន់មាត់សមុទ្រ៦០% ខណៈរលកមានកម្ពស់០,៥០–១,៧៥ម៉ែត្រ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ព្យុះទី២៦ ដែលមានឈ្មោះថា «ស៊ូរីហ្គាអេ» (Surigae) មានឥទ្ធិពលខ្លាំងលើស្ថានភាពអាកាសធាតុនៅកម្ពុជា។ ទោះជាយ៉ាងណា កម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះនេះទេ។ ឥទ្ធិពលពីព្យុះនេះនឹងធ្វើឱ្យអាកាសធាតុនៅកម្ពុជាមានភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានស្ថានភាពដូចខាងក្រោម៖  តំបន់វាលទំនាប សីតុណ្ហភាព៖ ២៥°C ដល់ ៣៣°C អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៧០%។  តំបន់ខ្ពង់រាប សីតុណ្ហភាព៖ ២៤°C ដល់ ៣១°C អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៧០%។  តំបន់មាត់សមុទ្រ សីតុណ្ហភាព៖ ២៥°C ដល់ ៣៤°C អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៦០%។ រលកសមុទ្រមានកម្ពស់ពី ០,៥០ ម៉ែត្រ ដល់ ១,៧៥ ម៉ែត្រ។  សូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះ ផ្គររន្ទះ ខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់ ជាពិសេសនៅពេលធ្វើដំណើរ ឬស្ថិតនៅតំបន់ងាយរងផលប៉ះពាល់៕ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "11124",
  "languageVersionId": "3040",
  "visibilityVersion": "5",
  "versionToken": "a1.7qKIEWysHbVlSwKeattwEjOqxQtWoJREdxW_IKnkJK0"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។