ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

ព្យុះទី២៦ «ស៊ូរីហ្គាអេ» បង្កឥទ្ធិពលលើអាកាសធាតុកម្ពុជា ចាប់ពីថ្ងៃទី២៥–២៧ ខែកញ្ញា

ព្យុះទី២៦ ដែលមានឈ្មោះថា «ស៊ូរីហ្គាអេ» (Surigae) មានឥទ្ធិពលខ្លាំងលើស្ថានភាពអាកាសធាតុនៅកម្ពុជា។ ទោះជាយ៉ាងណា កម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះនេះទេ។
ឥទ្ធិពលពីព្យុះនេះនឹងធ្វើឱ្យអាកាសធាតុនៅកម្ពុជាមានភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានស្ថានភាពដូចខាងក្រោម៖

 តំបន់វាលទំនាប
សីតុណ្ហភាព៖ ២៥°C ដល់ ៣៣°C
អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៧០%។

 តំបន់ខ្ពង់រាប
សីតុណ្ហភាព៖ ២៤°C ដល់ ៣១°C
អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៧០%។

 តំបន់មាត់សមុទ្រ
សីតុណ្ហភាព៖ ២៥°C ដល់ ៣៤°C
អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៦០%។
រលកសមុទ្រមានកម្ពស់ពី ០,៥០ ម៉ែត្រ ដល់ ១,៧៥ ម៉ែត្រ។

 សូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះ ផ្គររន្ទះ ខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់ ជាពិសេសនៅពេលធ្វើដំណើរ ឬស្ថិតនៅតំបន់ងាយរងផលប៉ះពាល់៕ដោយ៖ ប៉ៃ សុឃីម