ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

នាវាទេសចរណ៍ «Odyssey» នាំភ្ញៀវអន្តរជាតិជាង ២០០នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

នាវាទេសចរណ៍ «Odyssey» នាំភ្ញៀវទេសចរ ២៣៦នាក់ និងនាវិក ១៦៦នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នាវាទេសចរណ៍ «Odyssey» បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយនាំភ្ញៀវទេសចរណ៍ចំនួន ២៣៦នាក់ ក្នុងនោះមានស្ត្រី ១៣៥នាក់ មកពី ១៧សញ្ជាតិ រួមជាមួយនាវិកចំនួន ១៦៦នាក់ ក្នុងនោះមានស្ត្រី ១៧នាក់ មកពី ២០សញ្ជាតិ។ នាវាទេសចរណ៍នេះមានប្រវែង ១៩៥,៨ម៉ែត្រ និងទទឹង ២២,៥០ម៉ែត្រ។ ក្នុងឱកាសចូលចតនេះ ភ្ញៀវទេសចរណ៍ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយលោកស្រី ណៃ សាលី នាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុ រួមជាមួយថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញ។ ភ្ញៀវទេសចរណ៍ក៏ទទួលបានក្រម៉ាជាវត្ថុអនុស្សាវរីយ៍ពីសំណាក់អាជ្ញាធរម្នាក់១ ផងដែរ។ ទោះបីជាស្ថានភាពអាកាសធាតុមិនសូវអំណោយផលក៏ដោយ ភ្ញៀវទេសចរណ៍បានបន្តចុះពីនាវា និងធ្វើដំណើរតាមរថយន្តទៅកាន់គោលដៅទេសចរណ៍នានា ដើម្បីស្វែងយល់ និងទស្សនាតំបន់អភិវឌ្ឍន៍ ព្រមទាំងតំបន់ទេសចរណ៍ធម្មជាតិ និងវប្បធម៌ជាច្រើនក្នុងខេត្តព្រះសីហនុ។ ការចូលចតរបស់នាវាទេសចរណ៍ខ្នាតធំនេះ បានរួមចំណែកបង្ហាញពីសកម្មភាពទេសចរណ៍តាមផ្លូវសមុទ្រ និងការបន្តទទួលភ្ញៀវអន្តរជាតិមកទស្សនាព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរនៅតាមគោលដៅនានា ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានណែនាំដល់កងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ យកចិត្តទុកដាក់ខ្ពស់ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនភ្ញៀវទេសចរ ដើម្បីឱ្យការធ្វើដំណើរកម្សាន្តប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងពោរពេញដោយភាពរីករាយ៕ រូបភាពនិងអត្ថបទ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "3",
  "publishedWorkingVersionId": "11123",
  "languageVersionId": "472",
  "visibilityVersion": "8",
  "versionToken": "a1.oIP5G_Zii_OLWCgK4MRMxF2C7K8X-iSFSrAVHDO1R0o"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។