ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ជំនន់ទឹកភ្លៀងលិចលង់ភូមិសាស្ត្រខេត្តប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ ចុះអន្តរាគមន៍បន្ទាន់ជួយសង្គ្រោះប្រជាពលរដ្ឋ

នៅយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានចុះពិនិត្យជំនន់នៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ និងជំរុញការរំដោះទឹក ការសង្គ្រោះបន្ទាន់ និងការរៀបចំទីទួលសុវត្ថិភាព។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងខេត្តប៉ៃលិនបាននិងកំពុងឡើងខ្ពស់គួរឱ្យព្រួយបារម្ភ បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ ដែលបណ្តាលឱ្យទឹកអូរ និងទឹកស្ទឹងហក់ឡើងលិចលង់លំនៅឋាន សម្ភារៈ ព្រមទាំងដំណាំរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយមូលដ្ឋាន។ ទាក់ទងនឹងបញ្ហានេះ កាលពីយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំក្រុមការងារ មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ផ្ទាល់នៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដើម្បីជួយសង្គ្រោះនិងរៀបចំទីទួលសុវត្ថិភាពជូនពលរដ្ឋឱ្យបានទាន់ពេលវេលា។ ថ្លែងក្នុងឱកាសនោះ លោកជំទាវបណ្ឌិតអភិបាលខេត្ត បានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹងដល់មន្ទីរធនធានទឹក និងឧតុនិយម រួមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យសហការគ្នាយ៉ាងសកម្មក្នុងការរកទីតាំងរំដោះទឹក និងត្រៀមកម្លាំងសង្គ្រោះបន្ទាន់។ ទន្ទឹមនឹងនេះ លោកជំទាវក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹង និងតំបន់ងាយរងគ្រោះ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ថែទាំសុខភាព និងប្រញាប់រាយការណ៍មកអាជ្ញាធរភ្លាមៗពេលមានអាសន្ន ខណៈកម្លាំងអន្តរាគមន៍គ្រប់ស្ថាប័នកំពុងឈរជើងត្រៀមលក្ខណៈរួចជាស្រេចដើម្បីជួយប្រជាពលរដ្ឋគ្រប់ពេលវេលា។ដោយ៖ ស្រីពី
កំណែប្រភព
{
  "publishedSourceRevision": "3",
  "publishedWorkingVersionId": "10969",
  "languageVersionId": "2755",
  "visibilityVersion": "4",
  "versionToken": "a1.fiqoNjGru5HFDmCefRtqyTDOQ8_R6FAwNywQSx3NeGA"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។