ផ្លូវជាសរសៃឈាមសេដ្ឋកិច្ច៖ ឯកឧត្តម សាយ សំអាល់ ចុះពិនិត្យសមិទ្ធផលផ្លូវបេតុងថ្មីនៅភូមិកោះខ្យង
នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សាយ សំអាល់ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់សោម បានពិនិត្យផ្លូវបេតុងថ្មីនៅភូមិកោះខ្យង ដែលមានប្រវែង ៣០៥ម៉ែត្រ និងទទឹង ៦ម៉ែត្រ។
ខ្លឹមសារប្រភព
ខេត្តព្រះសីហនុ៖ ផ្លូវជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាក់ស្តែង កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ រួមជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់សោម បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវផ្លូវបេតុងមួយខ្សែស្ថិតនៅភូមិកោះខ្យង ដែលមានប្រវែង ៣០៥ ម៉ែត្រ និងទទឹង ៦ ម៉ែត្រ ដែលទើបតែសាងសង់រួចរាល់ជាស្ថាពរ។
សមិទ្ធផលផ្លូវបេតុងថ្មីមួយខ្សែនេះ នឹងជួយសម្រួលយ៉ាងខ្លាំងដល់ការធ្វើដំណើរប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសលើកកម្ពស់សេវាដឹកជញ្ជូនកសិផល ផលនេសាទ និងជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចក្នុងសហគមន៍ទាំងមូលឱ្យកាន់តែរីកចម្រើនប្រសើរឡើង៕ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "3",
"publishedWorkingVersionId": "10975",
"languageVersionId": "2740",
"visibilityVersion": "5",
"versionToken": "a1.n1qhkAqVyPbH9B7ShSG1ifRnotoq9mvZoTsu9VTPEhg"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
